Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្រិតទឹកឡើងខ្ពស់នាំឱ្យពិបាករកមនុស្សទាំង១៣នាក់ ក្នុងរូងភ្នំ ខណៈនាយករដ្ឋមន្ត្រីថៃនឹងចុះទៅកន្លែងកើតហេតុ!

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃកម្រិតទឹក បានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង រកក្មេង ជំទង់១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និង គ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលបានបាត់ ខ្លួន យ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ ក្នុងរូបភ្នំមួយស្ថិតនៅភាគជើង នៃប្រទេស។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។ យោងតាមអាជ្ញាធរថៃ  ការបូមទឹកចេញពីរូងភ្នំថាមលួង ណាង ណុន ត្រូវបានផ្អាកហើយ ផ្លូវចូលត្រូវទឹកជន់លិច រីឯអ្នកមុជទឹកក៏ត្រូវ បង្ខំចិត្ត ផ្អាកការស្វែងរករបស់ពួកគេ ជាបណ្ដោះអាសន្នផងដែរ។

ចំណែកឯ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ នៅតែបន្តបន់ស្រន់ ព្រះនៅខាងក្រៅរូងភ្នំ និងដើម្បីរង់ចាំស្ដាប់ ព័ត៌មានថ្មីៗ  ខណៈប្រតិបត្តិការ ជួយសង្រ្គោះ គឺកំពុងផ្ដោតសំខាន់ លើការស្វែងរកផ្លូវថ្មី ជាមួយការជីកប្រហោងចូល ទៅក្នុងរូងភ្នំ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិត ពីទីតាំងស្ថិតនៅរបស់អ្នកបាត់ខ្លួន ទាំងអស់ក្នុងរូងភ្នំនៅឡើយទេ  ហើយក៏មិនមានការអះអាងថា ពួកគេនៅមានជីវិត ស្របពេលនាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទៅកាន់ ទីកន្លែងកើតហេតុនៅល្ងាចនេះ។

គួររំលឹកថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេ ម្នាក់ បានបាត់ខ្លួន យ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ  ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាងគេបំផុតទី០៤ របស់ថៃ។

ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់រ បស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបង្កការរំខាន ដល់ក្រុមអ្នកជួយសង្រ្គោះ។

ដោយឡែក យោធាថៃ ក៏បានដាក់ពង្រាយ ទាហានរបស់ខ្លួនច្រើនជាង ១,០០០នាក់ ឱ្យទៅជួយក្រុមអ្នកជួយសង្រ្គោះផងដែរ ខណៈ ការបាត់ខ្លួន របស់ជងរងគ្រោះ បានឈានចូលដល់ថ្ងៃទី០៥ហើយ។ មួយវិញទៀត ក្រុមអ្នកជំនាញរុករក ក្រោមល្អាងភ្នំបីនាក់មកពី អង់គ្លេសដែលមក ដល់ប្រទេសថៃកាលពីថ្ងៃពុធ រួមទាំងក្រុមកាម្ម៉ង់ដូពិសេសអាមេរិក SEAL ក៏កំពុងចូលរួម ក្នុងប្រតិបត្តិការជួយ សង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថា អាចនឹងរកឃើញអ្នកបាត់ខ្លួនទាំងនោះ៕

 ដកស្រង់ពីៈ Fresh News