Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួន​ជនជាតិជប៉ុន​ស្លាប់​បន្តកើនឡើង​ដល់ជិត​១៥០នាក់ និងបាត់ខ្លួន​ជិត​៦០នាក់ ដោយសារគ្រោះទឹកជំនន់​ដ៏មហាប្រល័យ!

  • បោះពុម្ព

(តូក្យូ)៖ អាជ្ញាធជប៉ុនបានអះអាង នៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់ យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់ខ្លួន  ៥៩នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៨។ ឆ្លើយតបចំពោះ គ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរមួយនេះ រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពជាង ៧៣,០០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ៧០០គ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ នៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង  ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

លើសពីនេះទៅទៀត បើតាមអ្នកនាំពាក្យ រដ្ឋាភិបាល ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែ គ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។

បន្ថែមពីនេះ ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ត្រូវបានរៀបចំរួចរាល់ ដើម្បីសង្គ្រោះស្ថានការណ៍ ក្រោយទឹកជំនន់  ខណៈការខូចខាត គ្រាន់តែទៅលើ ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់  ៦៣លានដុល្លារអាមេរិក ទៅហើយ។

ដោយឡែក សេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ក៏ត្រូវដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន ១៩ ផងដែរ។ ប៉ុន្តែ អាជ្ញាធរជប៉ុន មិនទាន់វាយតម្លៃពីការខូចខាត ទំហំសេដ្ឋកិច្ចនៅឡើយទេ ដោយគ្រាន់តែឱ្យដឹងថា  ការបំផិ្លចបំផ្លាញ ដោយគ្រោះធម្មជាតិ ដ៏អាក្រក់អស់រយៈពេលជាង ៤ថ្ងៃមកនេះ មានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ និង ៣០០,០០០ខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់ នៅក្នុងខេត្តចំនួន ១២៕

ដកស្រង់ពី៖ Fresh News