បណ្តាញសង្គម

លោក ដូណាល់ ត្រាំ ថាជំនួបមួយស្មើជាមួយលោកពូទីន គឺជាការចាប់ផ្ដើមដ៏ល្អ

  (ហែលស៊ីនគី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបមួយទល់នឹងមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃចន្ទ គឺជាការចាប់ផ្ដើមដ៏ល្ អ បើទោះជាលោកធ្ លាប់ត្រូវបានគេចោទថា មានទំនងទំនងមិនធម្មតា ជាមួយទីក្រុងម៉ូស្គូក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។ ការលើកឡើងបែបនេះ របស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខ អ្នកសារព័ត៌មាន នៅឯសន្និសីទមួយ ដែលអមទៅដោយ  ក្រុមមន្ត្រីកំពូល របស់លោកជាច្រើននាក់ បន្ទាប់ពីលោកបានជួប លោកពូទីន នៅក្នុងជំនួបបិទទ្វារ អស់រយៈពេលជាង២ម៉ោង  ជាមួយអ្នកបកប្រែ របស់អ្នកទាំងពីរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជំនួបកំពូលទ្វេភាគីផ្លូវការ ជាលើកដំបូង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង ប្រធានាធីបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើឡើងនៅឯវិមា នប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។

ម្យ៉ាងវិញទៀត នេះគឺជាការជួបមុខគ្នា លើកទី៣ សម្រាប់មេដឹកនាំទាំងពីរ  ស្របពេលគេរំពឹងថា មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាដោះស្រាយ ភាពតានតឹងលើបញ្ហាជាច្រើន ក្នុងនោះរួមមានវិបត្តិនៅស៊ីរី អ៊ុយក្រែន អ៊ីរ៉ង់ និងការលុបបំបាត់ អាវុធនុយក្លេអ៊ែរជាដើម៕

ដកស្រង់ពី៖ Fresh News