Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំប្រទេស G7 សន្យាដាក់ទណ្ឌកម្ម សេដ្ឋកិច្ច លើរុស្ស៊ីបន្ថែមទៀត

  • បោះពុម្ព

មេដឹកនាំប្រទេសឧស្សាហកម្ម ជឿនលឿន G7 ដែលបានជួបកំពូល នៅក្រុងប្រ៊ុចហ្សែល បានប្រកាសថា នឹងមានបន្ថែម ការដាក់ទណ្ឌកម្មថែមទៀត ទៅលើប្រទេសរុស្ស៊ី ករណីប្រទេស មហាអំណាចនេះ បង្កវិបត្តិនៅប្រទេស អ៊ុយក្រែន។

សេចក្ដីថ្លែងការណ៍រួម របស់មេដឹកនាំ ប្រទេសឧស្សាហកម្ម ជឿនលឿន G7 បានថ្កោលទោស ក្រុងម៉ូស្គូ ដែលបន្តរំលោភលើ ដែនអធិបតេយ្យ ប្រទេសអ៊ុយក្រែន។ ជំនួបកំពូល របស់មេដឹកនាំប្រទេស G7 ធ្វើឡើងជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ី ត្រូវបានបណ្ដេញចេញ ពីសមាជិក G៧ បន្ទាប់ពីក្រុងម៉ូស្គូ បានដំណើ្ដមតំបន់គ្រីមៀរ ពីប្រទេសអ៊ុយក្រែន យកជាតំបន់រណបរបស់ខ្លួន តាមរយៈការបោះប្រជាមតិ កាលពីថ្ងៃទី១៦ ខែមិនា។

លោក ប្រធានាធិបតីអាមេរិក ព្រមាន រុស្ស៊ី ឲ្យបញ្ឈប់កលល្បិច ដ៏ខ្មៅងងឹតនេះ ទៅលើប្រទេសអ៊ុក្រែន ខណៈអធិការបតីអាឡឺម៉ង់ Angela Merkel ទទូចប្រទេសរុស្ស៊ី កុំបន្តធ្វើឲ្យប្រទេសអ៊ុយក្រែន ស្ថិតនៅក្នុងស្ថានភាព អស្ថេរភាពដូចនេះ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវិដខមម្រូន បានមានប្រសាសន៍ថា សាររបស់មេដឹកនាំ ប្រទេសឧស្សាហ៍កម្ម ជឿនលឿន G7 រំពឹងថា ក្រុងម៉ូស្គូនឹងទទួលប្រតិកម្ម ដោយវិជ្ជមាន៕