Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុង «អម្ពិល» កំពុងរំកិលមកវាយប្រហារតំបន់ឆ្នេរ និង​ទីក្រុងធំៗនៃ​ប្រទេសចិន!

  • បោះពុម្ព

  (ប៉េកាំង)៖ រដ្ឋធានីប៉េកាំង នៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀម ទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ខ្លាំងនាថ្ងៃចន្ទ និង ថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះទីហ្វុងឈ្មោះថា អម្ពិល (Ampil)។

នេះបើតាមទីភ្នាក់ងារ ឧតុនិយមប្រចាំក្រុងប៉េកាំង ដកស្រង់ខ្លឹមសារដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។ ដើម្បីត្រៀមឆ្លើយតប ចំពោះស្ថានការណ៍នេះ អាជ្ញាធរទីក្រុងប៉េកាំង បានចេញសារព្រមាន ឲ្យប្រុងប្រយ័ត្ន  ចំពោះគ្រោះរអិលបាក់ដី នៅតាមតំបន់ភ្នំ ដែលអាចបង្កឡើងពី ព្យុះទីហ្វុងអម្ពិល។

កាលពីយប់ម្សិលមិញ សារប្រុងប្រយ័ត្ន កម្រិតពណ៌លឿង (កម្រិតទីពីរ)  ក៏ត្រូវបានដាក់ចេញផងដែរ សម្រាប់ភ្លៀងធ្លាក់ ដោយថាទីតាំងជាច្រើន រួមមានតំបន់ស្វយ័តក្វាងស៊ី (Guangxi), ខេត្ត ក្វាងទុង (Guangdong), ហៃណាន (Hainan), ជាំងស៊ូ (Jiangsu), និងសានទុង (Shandong) នឹងត្រូវទទួលរងការធ្លាក់ភ្លៀង យ៉ាងជោគជាំ។

គួរជម្រាបថា អម្ពិលដែលជាព្យុះទីហ្វុងទី ១០ សម្រាប់ឆ្នាំ២០១៨នេះ បានបោកបក់ មកដល់ក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន កាលពីរសៀល ថ្ងៃអាទិត្យម្សិលមិញ និងបានបង្ខំឲ្យមនុស្សជិត ០២សែននាក់ ផ្លាស់ទីទៅកាន់ កន្លែងសុវត្ថិភាព៕

ដកស្រង់ពី៖ Fresh News