Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញ​សាកសពកើនដល់​២៧នាក់ និង​១៣០នាក់បន្តបាត់ខ្លួន ក្រោយបាក់ទំនប់វារីអគ្គិសនីនៅឡាវ!

  • បោះពុម្ព

 (ឡាវ)៖ គិតត្រឹមល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សាកសពសរុបចំនួន ២៧នាក់ ហើយត្រូវបានរកឃើញ  ខណៈ១៣០នាក់ទៀត បន្តបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនី នៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ  ដែលជាប់ព្រំដែន ភាគឦសាន ប្រទេសកម្ពុជា និង ភាគកណ្តាលវៀតណាម បានបាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Time របស់អាមេរិក។ កាលពីថ្ងៃពុធម្សិលមិញនេះ  ក្រៅពីការប្រកាស ចេញជាផ្លូវការ នូវចំនួនសាកសព ដែលត្រូវបានរកឃើញនោះ នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានហៅ គ្រោះមហន្តរាយនេះថា  ជារឿងអាក្រក់បំផុត ដែលប្រទេសអាស៊ានមួយនេះ មិនធ្លាប់បានជួបប្រទះ ប៉ុន្មានទសវត្សរ៍មកហើយ។

គួរបញ្ជាក់តាមរបាយការណ៍ ពីរដ្ឋាភិបាលឡាវឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាជនប្រមាណជាង ៧,០០០នាក់  កំពុងរស់នៅ ក្នុងជម្រកបណ្តោះអាសន្ន ក្រោយលំនៅឋាន របស់ពួកគេលិចលង់ ដោយជំនន់ទឹកបាក់ទំនប់។ 

បន្ថែមពីនេះ ក្រុមជំនាញក៏កំពុងតែ ស៊ើបអង្កេតផងដែរ អំពីមូលហេតុដែលធ្វើឲ្យ ទំនប់វារីអគ្គិសនី សេពាន-សេណាំណយ  ដែលមានតម្លៃ រាប់លានដុល្លារនេះ ត្រូវបាក់បែបនេះ៕

ដកស្រង់ពី៖ Fresh News