បណ្តាញសង្គម

យន្តហោះ មួយគ្រឿងរបស់ចិន បានធ្លាក់កាលពីយប់ កណ្តាលអាធ្រាត ថ្ងៃព្រហស្បតិ៍ អំឡុងពេលបេសកកម្ម ភាគខាងកើត ប្រទេសចិន

ហង់ជូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ រាយការណ៍ឱ្យដឹង នៅថ្ងៃសុក្រនេះថា យន្តហោះមួយគ្រឿង របស់ចិន បានធ្លាក់កាលពីយប់ កណ្តាលអាធ្រាត ថ្ងៃព្រហស្បតិ៍ អំឡុងពេលបេសកកម្ម ហ្វឹកហ្វឺនមួយ នៅខេត្តជេជាំង ភាគខាងកើតប្រទេសចិន។

ប្រភពពីកងនាវាចិន បានថ្លែងឱ្យដឹងថា យន្តហោះនោះ ជាផ្នែកមួយនៃកម្មសិទ្ធិ របស់នាវា ទុងហៃ (DongHai Fleet) បានធ្លាក់នៅ វេលាម៉ោង ១០និង៣៧ យប់ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ភ្នំ។

គ្រោះថ្នាក់ធ្លាក់យន្តហោះ មិនបានបណ្តាលឱ្យ ស្លាប់និងរបួសនោះទេ។

ក្រុមនាវា ក៏កំពុងព្យាយាមយ៉ាងស្វិតស្វាញ ក្នុងការស្រាវជ្រាវ ចំពោះការរុករកអាកាសយានិក ប៉ុន្តែបានបដិសេធមិន បង្ហាញ ចំនួនថាតើមានមនុស្ស ប៉ុន្មាននៅលើយន្តហោះនោះទេ។ ហើយភិនភាគយន្តហោះនោះ ក៏មិនត្រូវបាន បង្ហាញផងដែរ៕

រូបតំណាង