បណ្តាញសង្គម

នាយករដ្ឋមន្ត្រីថ្មី របស់អ៊ុយក្រែន ប្តេជ្ញាបញ្ចប់ សង្គ្រាមស៊ីវិល

អ៊ុយក្រែន៖ ប្រធានាធិបតីថ្មី របស់អ៊ុយក្រែន ដែលមានការគាំទ្រពី ប្រទេសលោកខាងលិច បានប្តេជ្ញានៅ ថ្ងៃអាទិត្យម្សិលមិញថា នឹងបញ្ចប់សង្គ្រាមស៊ីវិល បង្ហូរឈាម របស់ក្រុមបះបោរនៅ ភាគខាងកើតនៃ ប្រទេសនៅចុងសប្តាហ៍នេះ។

ការប្តេជ្ញារបស់ លោកប្រធានាធិបតីថ្មី របស់អ៊ុយក្រែន លោក Petro Poroshenko នេះ ធ្វើឡើងបន្ទាប់ពី ចលនាបះបោរផ្តាច់ខ្លួននៅ ភាគខាងកើតនៃប្រទេស កើតឡើងជាង ២ខែមកនេះ នៅមិនទាន់បញ្ចប់។

ប៉ុន្តែការប្តេជ្ញា របស់ប្រធានាធិបតីថ្មី របស់អ៊ុយក្រែននេះ ត្រូវបានអ្នកនយោបាយនៅដែនដីនោះ កំពុងបះបោរច្រានចោល ភ្លាមដោយ ពួកគេអះអាងថា ចលនាបះបោរចង់ភ្ជាប់ ទំនាក់ទំនងពាណិជ្ចកម្មជាមួយ រុស្ស៊ី គឺជាសិទ្ធិប្រជាពលរដ្ឋនៅក្នុងតំបន់។

នេះបើតាមការចុះផ្សាយ របស់បណ្តាញសារព័ត៌មាន Channel News Asia។ ទោះយ៉ាងណាលោក Poroshenko មិនបានបញ្ជាក់លម្អិតថា នឹងប្រើវិធីសាស្ត្រណា ដើម្បីឲ្យខ្មាន់កាំភ្លើងដែល គាំទ្ររុស្ស៊ី កុំពុងបង្ក ភាពបះបោរនៅ Donetsk និង Lugansk កុំឈប់ សកម្មភាពនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា យើងនឹងបញ្ចប់ ការបះបោរនៅសប្តាហ៍នេះ៕