Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោស​អ្នកកាសែត Reuters ពីររូប​ដាក់ពន្ធនាគារ​០៧ឆ្នាំ»

  • បោះពុម្ព

(រ៉ង់ហ្គូន)៖ អ្នកកាសែត ០២រូប នៃទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងការចោទប្រកាន់ថា  បានល្មើសនឹងច្បាប់ ចែងពីព័ត៌មានសម្ងាត់ផ្ទៃក្នុង របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងការធ្វើសេចក្តីរាយការណ៍ របស់ពួកគេ ជុំវិញអំពើសម្លាប់រង្គាលលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ានោះ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសនាថ្ងៃចន្ទ ឲ្យជាប់ពន្ធនាគារ រយៈពេល ០៧ឆ្នាំ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៨។ ចៅក្រមនៃសង្កាត់ភាគខាងជើង ទីក្រុងរ៉ង់ហ្គូន បានប្រកាសថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបានល្មើសនឹងច្បាប់ ចែងពីការការពារព័ត៌មានសម្ងាត់ ជាតិមីយ៉ាន់ម៉ា កាលពីសម័យអាណានិគម  នៅពេលដែល ពួកគេទាំងពីរបានប្រមូល និងទទួលបានព័ត៌មានផ្ទៃក្នុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា នាពេលកន្លងមកនេះ អ្នកសារព័ត៌មានទាំង ០២រូប ធ្លាប់បានឆ្លើយប្រាប់តុលាការខាងលើថា  មានមន្រ្តីប៉ូលិសមីយ៉ាន់ម៉ា ០២រូប បានប្រគល់ឯកសារមួយចំនួន មកឲ្យពួកគេ នៅឯភោជនីយដ្ឋានមួយកន្លែង  នៅភាគខាងជើង ក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរដទៃទៀត បានមកចាប់ឃាត់ខ្លួនអ្នកទាំងពីរ។

ជុំវិញរឿងនេះ សាក្សីជាប៉ូលិសម្នាក់បានអះអាងថា ការជួបគ្នានៅភោជនីយដ្ឋាន នាពេលនោះ  គឺជាគម្រោងការ ដែលរៀបចំឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យដល់អ្នកកាសែតទាំង ០២នាក់ ដែលបានរាយការណ៍ ពីការសម្លាប់រង្គាល លើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា៕

ដកស្រង់ពី៖ Fresh News