បណ្តាញសង្គម

អង់គ្លេសព្រមាន៖ បណ្តាប្រទេស​អឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែង​ដោយ ISIS ដែលមក​ពី​អាហ្វហ្គានីស្ថាន...

(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក ហ្គាវីន វីលៀមសុន (Gavin Williamson) បាននិយាយថា ប្រទេសរបស់លោក  និងបណ្ដាប្រទេស អឺរ៉ុបដទៃទៀត កំពុងស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់បណ្តាញភេរវករ ISIS  មកពីប្រទេស អាហ្វហ្កានីស្ថាន និង ក្រុមអ្នកគំាទ្ររបស់ពួកគេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងប្រាប់សារព័ត៌មាន Sky News ក្នុងអំឡុងពេល បំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេស អាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក Williamson បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមើលឃើញថា ក្រុមភេរវករ ដែលកំពុងធ្វើសកម្មភាពនៅ អាហ្វហ្គានីស្ថាន  មិនមែនមានផែនការ គំរាមកំហែងតែប្រទេសអង់គ្លេស តែមួយគត់នោះទេ ប៉ុន្តែគឺពួកគេ ចង់គំរាមកំហែងអឺរ៉ុបទាំង មូល... ហើយនេះ គឺជាអ្វីដែលយើង កំពុងមើលឃើញ»។

គួរបញ្ជាក់ថា លោក Gavin Williamson មិនបានបញ្ជាក់លម្អិត ពីការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែឱ្យដឹងថា  អង់គ្លេស កំពុងធ្វើការងារ ក្នុងការចាត់វិធានការទប់ស្កាត់ រាល់ការវាយប្រហារ ទាំងឡាយរបស់ពួក ISIS៕

ដកស្រង់ពី៖ Fresh News