បណ្តាញសង្គម

ប្រធានាធិបតីចិនបញ្ជូនបេសកជនពិសេស ទៅចូលរួមខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង

  (ប៉េកាំង)៖ ប្រតិភូចិនមួយក្រុមដឹកនាំដោយ មន្ត្រីជាន់ខ្ពស់មួយរូប នឹងបំពេញដំណើរទស្សនកិច្ ចទៅកាន់ប្រទេសកូរ៉េខាងជើង  នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងពិធី រំលឹកខួបនៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអង្គារនេះ បានឱ្យដឹងទៀតថា លោក Li Zhanshu ដែលជាសមាជិកអចិន្ត្រៃយ៍ ការិយា ល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន នឹងដឹកនាំប្រតិភូ ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង តបតាមការអញ្ជើញ ពីអាជ្ញាធរ កូរ៉េខាងជើង ចូលរួមក្នុងពិធីរំលឹកខួប លើកទី៧០ នៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង។

ប៉ុន្តែសារព័ត៌មាន រដ្ឋចិនមួយនេះមិនបាន បញ្ជាក់ឡើយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងមានវត្តមាន នៅក្នុងពិធីនេះ ឬក៏យ៉ាណានោះទេ។

គួរបញ្ជាក់ថា ក្រុមប្រតិភូចិន នឹងធ្វើដំណើរ ទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ រីឯពិធីរលឹកខួប បង្កើតកូរ៉េខាងជើង  នឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ៕

ដកស្រង់ពី៖ Fresh News