Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាកាសចរណ៍អារ៉ាប់រួម Ethitha បង្ខំចិត្តត្រឡប់​មកចុះចតវិញ​ដើម្បី​សុវត្ថិភាព ក្រោយផ្ទុះម៉ាស៊ីន!

  • បោះពុម្ព

  (ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់អារ៉ាប់រួម Ethitha Airways បានបកក្បាល វិលមកក្រោយវិញ បន្ទាប់ពីទើបបានហោះហើរ ចេញពីព្រលានយន្តហោះ ដោយសារតែ ជួបបញ្ហាផ្នែកម៉ាស៊ីន។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។ យន្តហោះខាងលើ ជាប្រភេទ A330 Airbus ដែលបានធ្វើដំណើរ ចេញពីព្រលានយន្តហោះ ក្នុងទីក្រុង អាប៊ូដាប៊ី (Abu Dhabi) ឆ្ពោះទៅកាន់ ទីក្រុងហ្សាការតា របស់ឥណ្ឌូណេស៊ី ត្រូវបានយក ទៅត្រួតពិនិត្យឡើងវិញ  ក្រោយពីបានត្រឡប់មកចុះចត នៅគោលដៅដើមវិញ។

បើតាមសាក្សី ការអះអាងពីអ្នកដំណើរម្នាក់ នៅលើយន្តហោះ ម៉ាស៊ីនផ្នែកខាងស្តាំរបស់វាបានផ្ទុះ ក្រោយពីបានហោះឡើង ចេញពីព្រលានយន្តហោះ តែប៉ុន្មាននាទីប៉ុណ្ណោះ។

គួរជម្រាបថា បើតាមអ្នកតំណាង របស់អាកាសចរណ៍ Ethitha យន្តហោះដឹកអ្នកដំណើរខាងលើ  ពិតជាបានជួបបញ្ហា នៅផ្នែកម៉ាស៊ីន មួយចំហៀងរបស់វាប្រាកដមែន ពុំមាននរណាម្នាក់នៅលើយន្តហោះ រងគ្រោះថ្នាក់នោះឡើយ  ដោយសារយន្តហោះ បានធ្វើការចុះចតមកវិញ ដោយសុវត្ថិភាព៕

ដកស្រង់ពី៖ Fresh News