Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់នឹង​ចូលដៃចូលជើង​​ជាមួយបណ្តា​សម្ព័ន្ធមិត្ត ដោយប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារស៊ីរី​ក្នុងករណី​ចាំបាច់! ​

  • បោះពុម្ព

(ប៊ែរឡាំង)៖ អាល្លឺម៉ង់អាចនឹងចូលរួម ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស ជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជា កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីសាជាថ្មី ប្រឆាំងនឹងជនស៊ីវិល នៅក្នុងខេត្ត អ៊ីដលីព (Idlib)។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម សារព័ត៌មានអាល្លឺម៉ង់ បាល (Bild) បច្ចុប្បន្នក្រសួងការពារជាតិអាល្លឺម៉ង់  កំពុងពិចារណា លើជម្រើស ក្នុងការចាត់វិធានការឆ្លើយតប នៅក្នុងករណីដែល កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមី ប្រឆាំងនឹងជនស៊ីវិលសាជាថ្មី  ហើយនៅក្នុងចំណាត់ការនោះ ទៀតសោតក៏អាចនឹងមានផងដែរ នូវការប្រើប្រាស់យន្ដហោះចម្បាំង ថូណាដូ (Tornado) វាយប្រហារលើកងកម្លាំងរដ្ឋាភិបាលលោក បាស្សា អាល់ អាសាដ។

គួរជម្រាបថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាច្រើនដងថា ក្រុមភេរវករ Tahrir al-Sham អាចនឹងដឹកនាំ ការវាយប្រហារ ដោយអាវុធគីមី នៅក្នុងខេត្ត Idlib នៅពេលណាមួយ ដើម្បីទម្លាក់កំហុស លើកងកម្លាំងរដ្ឋាភិបាលស៊ីរី។

មិនតែប៉ុណ្ណោះ  សូម្បីតែ លោកស្រីអធិការបតីអាល្លឺម៉ង់ អាន់ជែលឡា មឺគែល ក៏ធ្លាប់លើកឡើងដែរថា  អាល្លឺម៉ង់នឹងមិនចូលរួម ក្នុងប្រតិបត្តិការយោធា នៅស៊ីរីនោះទេ ខណៈលោកស្រី បានបង្ហាញការគាំទ្រ ដល់ប្រតិបត្តិការយោធា របស់រុស្ស៊ី ប្រឆាំងនឹង ពួកភេរវករនៅក្នុងខេត្ត Idlib៕

ដកស្រង់ពី៖ Fresh News