Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាយក្សចិន​ចង់ឲ្យធ្វើកំណែ​ទម្រង់​ ប្រព័ន្ធពាណិជ្ជកម្ម​ពិភពលោក និងនៅ​ក្នុងអង្គការ WTO ផងដែរ!

  • បោះពុម្ព

  (ប៉េកាំង)៖ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មិនមែនភាពឥតខ្ចោះឡើយ ហើយចិនគាំទ្រ ឱ្យមានការធ្វើកំណែទម្រង់ថ្មីមួយ  ក្នុងនោះរួមមាន ទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរ។

នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ធ្វើការកត់សម្គាល់ ដូចខាងលើ  ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺទ្រីយ៉ុង (Jean-Yves Le Drian) និងចំពេលដែល ទីក្រុងប៉េកាំង កំពុងតតាំង ជុំវិញជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅអង្គការ WTO។

លោក វ៉ាង យី បានលើកឡើងដូច្នេះថា «យើងមិនមានជំនឿឡើយថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មានភាពឥតខ្ចោះ  និង គ្មានកំហុសឆ្គង... ដូច្នេះចិនគាំទ្រឱ្យមាន ការធ្វើកំណែទម្រង់ចាំបាច់ ក្នុងនោះរួមមានទាំងប្រព័ន្ធនៅក្នុង WTO ដើម្បីធ្វើឱ្យមានសមភាព  ប្រសិទ្ធិភាព និងយុត្តិធម៌»។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានបង្ហាញការខកចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មបច្ចុប្បន្ នរបស់ WTO ផងដែរថា «គ្មានភាពយុត្តិធម៌ និងលម្អៀង» ហើយលោកផ្ទាល់ថែមទាំងព្រមាន  ដកសហរដ្ឋអាមេរិក ចេញពីអង្គការអន្តរជាតិ មួយនេះទៀតផង បើសិនជាមិនមានកំណែទម្រង់ទេនោះ៕

ដកស្រង់ពី៖ Fresh News