Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញគ្រាប់បែក ដៃសម័យសង្គ្រាមលោកលើកទី២ នៅក្នុងដើមឈើ នៅសិង្ហបុរី

  • បោះពុម្ព

សិង្ហបុរី៖ គ្រាប់បែកដៃមួយគ្រាប់ ដែលសេសសល់ ពីសម័យ សង្គ្រាមលោកលើកទី២ ត្រូវបានគេរកឃើញ និងដោះយកចេញ ដោយសុវត្ថិភាព ពីដើមឈើមួយដើម ជិតស្ថានីយផ្លូវក្រោមដី នៅជាយក្រុង។ នេះបើយោងតាមព័ត៌មាន ពីក្នុងទំព័រហ្វេសប៊ុក របស់យោធាសិង្ហបុរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ចំពោះដើមហេតុ នៃការរកឃើញគ្រាប់បែកដៃ ក្នុងសង្គ្រាមមួយនេះ គឺដោយសារតែ កម្មករសំណង់ ជាច្រើន បានសម្រាកនៅក្បែរ ដើមឈើមួយ នៅជិតស្ថានីយ៍ រថភ្លើងក្រោមដី នៅក្បែរតំបន់ទីប្រជុំជន Outram នៅថ្ងៃព្រហស្បតិ៍ នៅពេលដែល ពួកគេបានទាញមើល កំណាត់អង្គត់ឈើមួយដើម ដែលមានរាងដូចបេះដូង។

ក្រោយពេល កម្មករចូលទៅពិនិត្យកាន់តែជិតនោះ ទើបគេដឹងថា វាជាគ្រាប់សល់ពីសម័យសសង្គ្រាម។ អង្គភាពដោះមីន របស់យោធាសិង្ហបុរី ត្រូវបានគេហៅ ឲ្យមកស៊ើបអង្កេតពីករណីនេះ ក្រោយមកពួកគេបានធ្វើការ ទាំងថ្ងៃទាំងយប់ដើម្បី ដោះយកគ្រាប់នេះចេញ បន្ទាប់ពីយកគ្រាប់បែកនោះ ចេញដោយសុវត្ថិភាពហើយ ទើបគេអាចសន្និដ្ឋានបានថា វាជាប្រភេទ គ្រាប់បែកដៃ ដែលគេប្រើនៅក្នុង សម័យសង្គ្រាមលោកលើកទី២ មកម្លេះ។

សូមបញ្ជាក់ ក្រោយពីស្ថិតក្រោម អាណានិគម របស់អង់គ្លេសមក ប្រទេសសិង្ហបុរី បានធ្លាក់ចូលទៅក្នុងការ កាន់កាប់របស់ជប៉ុននៅក្នុង ខែកុម្ភៈឆ្នាំ១៩៤២ ។ ការកាន់កាប់របស់ ជប៉ុនត្រូវបានបញ្ចប់ នៅពេលដែលប្រទេសជប៉ុន បានប្រកាស ចុះចាញ់សង្គ្រាមនៅក្នុងឆ្នាំ ១៩៤៥ ដែលគេជឿជាក់ថា មានជនស៊ីវិលរាប់រយ រាប់ពាន់នាក់វបានសម្លាប់នៅក្នុង រយៈពេលបីឆ្នាំ នៃគ្រប់គ្រងរបស់ ជប៉ុនក្នុងសម័យសង្គ្រាម លោកលើកទី២ នោះ។