Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ង់បញ្ជាក់ឡើងវិញថាគ្មានទេជំនួបរវាងលោក ត្រាំ និងលោក រូហានី នៅអំឡុងកិច្ចប្រជុំ UN​

  • បោះពុម្ព

(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់កំពូល អ៉ីរ៉ង់ម្នាក់ នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី គ្មានបំណង ជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសដែលអ្នកទំាងពីរ ចូលរួមក្នុងកិច្ចប្រជុំកំពូល មហាសន្និបាតអង្គការ សហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះនោះទេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក Ali Akbar Velayati ជាអ្នកនាំពាក្យ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei បានឱ្យដឹងបែបនេះ ក្រោយលោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញ ពីបំណងចង់ជួបចរចា ជាមួយ លោក រូហានី ដោយគ្មានលក្ខខណ្ឌទុកជាមុន ដើម្បីពិភាក្សាគ្នា ពីការស្វែង រក កិច្ចព្រមព្រៀងថ្មីមួយ ស្ដីពីកម្មវិធីនុយក្លេអ៊ែរ អ៉ីរ៉ង់ កាលពីខែកក្កដា កន្លងទៅ។

លោក Velayati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង ស្រុកយ៉ាងខ្លីដូច្នេះថា៖ «ក្ដីស្រម៉ៃរបស់លោក ដូណាល់ ត្រាំ ដែលចង់ជួប ជាមួយលោក រូហានី នឹងមិនអាចក្លាយជាការពិតឡើយ»។

សូមជម្រាបថា បច្ចុប្បន្នទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ ឆ្នាំ២០១៥ ហើយភាពតានតឹង រវាងប្រទេសទាំងពីរ បានកើនឡើង តែកាន់ខ្លាំង បន្ទាប់ពីអ៉ីរ៉ង់ចោទ សហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចំពោះ ការបាញ់ប្រហារ សម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធី ព្យុហយាត្រាយោធាមួយ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕

ដកស្រង់ពី៖ Fresh News