បណ្តាញសង្គម

នាយករដ្ឋមន្រ្តីជប៉ុន បើកចំហចំពោះកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉ខាងជើង

លោកប្រធានាធិបតីជប៉ុន ស៊ីនហ្សូ អាបេ ដែលជាអ្នកប្រកាន់ខ្ជាប់ទស្សនះមិនគាំទ្រយូរអង្វែង លើប្រទេសកូរ៉េខាងជើង បានមានប្រសាសន៍កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះថា លោក មានបំណងជួបលោក គីម ជុនអ៊ុន បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តលើកដំបូងរបស់មេដឹកនាំផ្តាច់ការរូបនេះ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោកអាបេ ដែលកាលពីមួយឆ្នាំមុន បានព្រមាននៅឯអង្គការសហប្រជាជាតិថា ការបើកចំហការទូតជាមួយកូរ៉េខាងជើង ត្រូវបានបិទ តែលើកនេះ បានព្រមបើកចំហដោយសម្លេងនៅតែប្រុងប្រយ័ត្នក្នុងការថ្លែងចុងក្រោយរបស់លោកទៅកាន់អង្គការពិភពលោកមួយនេះ។

ប៉ុន្តែលោកថា កិច្ចប្រជុំកំពូលណាមួយ ដែលអាចជួយដល់ការដោះស្រាយជម្លោះចាស់រាប់សិបទស្សវត្ស លើបញ្ហាចាប់ ពង្រត់ជនស៊ីវិលជប៉ុន របស់កូរ៉េខាងជើង ដែលជាបញ្ហារំជួលចិត្តដ៏ជ្រាលជ្រៅ ពីសំណាក់សាធារណជនជប៉ុនភាគច្រើន លើការកសាងអាជីពនយោបាយរបស់លោកអាបេ។

ប្រទេសកូរ៉េខាងជើង បានចាប់ជំរិតពលរដ្ឋជប៉ុនរាប់សិបនាក់ ក្នុងទស្សវត្សឆ្នាំ១៩៧០ និង១៩៨០ ដើម្បីបង្ហាត់ចារកម្មរបស់របបនេះ ជាភាសា និងវប្បធម៌ជប៉ុន។