បណ្តាញសង្គម

ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំងចំពោះ ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់

ប្រទេសចិន កាលពីថ្ងៃអង្គារ៍ បានបង្ហាញការមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះផែនការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយនឹងដាក់ពាក្យបណ្តឹងយ៉ាងតឹងរឹងជាមួយភាគីអាមេរិក លើការផ្លាស់ប្តូរនេះ។

ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ជាការបំពានដ៏ធ្ងន់ធ្ងរ ទៅនឹងគោលការណ៏គ្រឹះនៃច្បាប់ និងទំនាក់ទំនងអន្តរជាតិ គោលគារណ៏ចិនតែមួយ និងទំនាក់ទំនង៣រួមគ្នារវាងចិន និងអាមេរិក ហើយនឹងប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សុវត្ថិភាពរបស់ប្រទេសចិន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទសារព័ត៌មាន។

កោះតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចលុបចោលបាន នៃទឹកដីប្រទេសចិន ដោយមិនមាននរណាម្នាក់ នឹងផ្លាស់ប្តូរឆន្ទះរបស់ប្រជាជន និងរដ្ឋាភិបាលចិន ការតាំងចិត្តដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងប្រឆាំងចំពោះការជ្រៀតជ្រែកពីខាងក្រៅ។

ប្រទេសចិន ក៏បានជំរុញឲ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៏ចិនតែមួយ និងទំនាក់ទំនង៣រួមគ្នា ហើយលប់ចោលជាបន្ទាន់នូវការលក់អាវុធ និងកាត់ផ្តាច់នូវទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ ដើម្បីជៀសវាងការខូចខាតបន្ថែមដល់ទំនាក់ទំនងទ្វេរភាគី ក៏ដូចជាសន្តិភាព និងស្ថេរភាពក្នុងច្រកសមុទ្រកោះតៃវ៉ាន់។