Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកត្រាំ ទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពជាមួយលោកប្រធានស៊ី នៃប្រទេសចិន អាចបញ្ចប់

  • បោះពុម្ព

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី ថ្ងៃពុធម្សិលមិញ បានទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពរបស់លោក ជាមួយនឹងដៃគូចិន លោក ស៊ី ជិនពីង អាចត្រូវបញ្ចប់ ដោយសារតែលោក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការធ្វើឲ្យខូចដល់ទស្សនវិស័យរបស់គាត់ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

ដោយភាពតានតឹង កាន់តែកើនឡើងយ៉ាងស្រួចស្រាវ រវាងភាគីទាំងពីរលើបញ្ហាជាច្រើន លោកត្រាំ បាននិយាយថា ប្រទេសចិន ចង់ឲ្យលោកទទួលរងនូវការបរាជ័យបោះឆ្នោតដើម្បីជាការសងសឹកលើបញ្ហាតឹងរឹងរបស់លោក ក្នុងជម្លោះពាណិជ្ជកម្ម។

បន្ទាប់ពីការចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ពីបទប្រើប្រាស់យុទ្ធសាស្រ្តជាច្រើន ដើម្បីបង្ខូចឪកាសរបស់លោក ក្នុងការបោះឆ្នោតពាក់កណ្តាលអណ្ណតិដ៏សំខាន់ នាខែវិច្ឆិកាខាងមុខ លោកត្រាំ ក៏បានឲ្យដឹងថា ទំនាក់ទំនងជាមួយលោកស៊ី អាចកាន់តែប្រែទៅជាអាក្រក់រហូត។

ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៏នេះ បានអនុម័តច្បាប់ពន្ធលើទំនិញថ្មីប្រឆាំងនឹងប្រទេសចិន ដោយផ្តោតលើទឹកប្រាក់២០០ពាន់លានដុល្លារអាមេរិក នៃទំនិញនាំចូល ហើយព្រងើយកន្តើយរាល់ការគម្រាមនានា នៃវិធានការប្រឆាំងពីទីក្រុងប៉េកាំង។

ប្រទេសចិន ក៏បានប្តេជ្ញាសងសឹកជាមួយពន្ធលើទំនិញអាមេរិក ដែលគិតជាទឹកប្រាក់មានចំនួន ៦០ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីអាមេរិក នាំចូលត្រឹមតែទឹកប្រាក់សរុប ១៣០ពាន់លានដុល្លារ លទ្ធភាពរបស់ខ្លួន ក្នុងការវាយបកជាមួយការផ្គូរផ្គងពន្ធលើទំនិញ គឺមានដែនកំណត់។