Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសវៀតណាម រៀបចំការលាចុងក្រោយចំពោះសពប្រធានាធិបតី មុនពេលបញ្ចុះ

  • បោះពុម្ព

ប្រទេសវៀតណាម បានរៀបចំពិធីរំលឹកយ៉ាងរំភើបចិត្តសម្រាប់ប្រធានាធិបតី ត្រាន ដៃក្វាង Tran Dai Quang នាទីក្រុងហាណូយ នៅថ្ងៃព្រហស្បត្តិនេះ មុនពេលសាកសពរបស់លោក ត្រូវបានដង្ហែរពេញទីក្រុង ក្រោមការយំសោកពីប្រជាជន និងប៉ូលីស ឈរតម្រង់ជួរតាមផ្លូវ ជាការសំដែងការលា ជាចុងក្រោយចំពោះរូបលោក។

លោកក្វាង បានស្លាប់កាលពីថ្ងៃសុក្រមុន ក្នុងអាយុ៦១ឆ្នាំ បន្ទាប់ពីមានជំងឺជាយូរយារមកហើយ ដែលក្រុមមន្រ្តីបានអះអាងថា ជា “វីរុសដ៏កម្ររ”។

ក្នុងនាមជាមេដឹកនាំកុម្មុយនីសដ៏យូរអង្វែង និងជាអតីតស្នងការនគរបាលជាតិ លោកក្វាង ត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការប្តូរផ្តាច់របស់គាត់ចំពោះប្រទេសជាតិ ដែលគាត់បានចំណាយពេលវេលាជាច្រើន នៃការបម្រើការងាររបស់គាត់។

លោកក្វាង បានដឹកនាំក្រសួងសន្តិសុខសាធារណះដ៏មានអំណាចអស់រយះពេល៥ឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៦។

តួនាទីរបស់លោក ជាប្រមុខរដ្ឋ គឺជាពិធីដ៏ធំ ហើយគាត់បានចំណាយពេលដ៏ច្រើនបំផុតរបស់លោក ស្វាគមន៍មេដឹកនាំពិភពលោកជាច្រើន និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏ការទូតកម្រឹតខ្ពស់ជាច្រើន។

ក្រុមអ្នកវិភាគ បាននិយាយថា ការស្លាប់របស់លោក គឺទំនងជាមិនរញ្ជួយដល់វិស័យនយោបាយ ក្នុងរដ្ឋកម្មុយនីសបក្សតែមួយនេះទេ។ ពិធីបុណ្យសពផ្លូវរដ្ឋរបស់លោក នឹងត្រូវបញ្ចប់នាថ្ងៃព្រហស្បត្តិនេះ ដោយការបញ្ចុះសាកសពលោក ក្នុងខេត្តកំណើត នីញ បីញ Ninh Binh នាភាគខាងត្បូងទីក្រុងហាណូយ។

មានប្រជាជនប្រមាណ៥ម៉ឺននាក់ ចូលសំដែងការគោរពចំពោះសពលោកក្វាង ដែលមកពីទីក្រុងជាច្រើននាទូទាំងប្រទេស អំឡុងរយះពេល២ថ្ងៃ នៃពិធីកាន់ទុក្ខថ្នាក់ជាតិមួយនេះ ហើយដែលរាល់សកម្មភាពកំសាន្ត សប្បាយៗនានាទាំងអស់ ត្រូវបានហាមឃាត់។