បណ្តាញសង្គម

ប្រទេសឥណ្ឌូនេស៊ី អំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារញ្ជួយដីសូណាមិ

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទនេះ បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាបន្ទាប់ពីការបំផ្លិចបំផ្លាញនៃការរញ្ជួយដីជាបន្តបន្ទាប់គ្នានេះ និងសូណាមិ ក្នុងតំបន់កោះសូឡាវេស៊ី Sulawesi ដែលសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៨៣២នាក់។

លោកប្រធានាធិបតី ចូកូ វីដូដូ Joko Widodo បានផ្តល់សិទ្ធិឲ្យប្រមុខផ្នែកវិនិយោគរបស់រដ្ឋាភិបាល ទទួលជំនួយអន្តរជាតិ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយបន្ទាន់នេះ ខណះភ្នាក់ងារជំនួយ និងអង្គការក្រៅរដ្ឋាភិបាលរាប់សិប បានប្រមូលផ្តុំគ្នា ផ្តល់ជំនួយផ្នែកសង្គ្រោះជីវិត ហើយរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ក្នុងការទប់ទល់នឹងទំហំនៃគ្រោះមហន្តរាយ។

អជ្ញាធរ បានប្រញាប់ប្រញាល់បញ្ជូនម្ហូបអាហារ ជំនួយ និងសម្ភារះចាំបាច់នានា ទៅកាន់កោះសូឡាវេស៊ី នៅថ្ងៃចន្ទនេះដោយសារតែចំនួនអ្នកស្លាប់ នៅតែបន្តកើនឡើង បើទោះជាការរញ្ជួយដីកម្រឹត៧.៥រិចស្ទឺ និងសូណាមិ បានវាយប្រហារកោះនេះ អស់រយះពេល៣ថ្ងៃរួចមកហើយ។

ប្រទេសជាច្រើន ដូចជា ថៃ និងអូស្រ្តាលី បានចូលខ្លួនមកជួយប្រទេសឥណ្ឌូនេស៊ីនេះ រួចហើយ។