បណ្តាញសង្គម

កូរ៉េខាងជើង កូនិងរ៉េខាងត្បូង ចាប់ផ្តើមដកគ្រាប់មីនតាមបណ្តោយព្រំដែនដ៏រឹងម៉ាំរបស់ខ្លួន

នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កងទ័ពពីប្រទេសកូរ៉េខាងជើង និងខាងត្បូង បានចាប់ផ្តើមដកគ្រាប់មីនមួយចំនួន តាមបណ្តោយព្រំដែនដ៏រឹងម៉ាំធ្ងន់ធ្ងររបស់ខ្លួន កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃសន្ធិសញ្ញា ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តលើឧបទ្វីបដែលបែងចែកគ្នា។

គម្រោងលម្អិត ត្រូវបានព្រៀងព្រៀងគ្នា អំឡុងកិច្ចប្រជុំកំពូលខែមុន ក្នុងក្រុងព្យុងយ៉ាង រដ្ឋធានីប្រទេសកូរ៉េខាងជើង រវាងមេដឹកនាំខ្លួន គីម ជុនអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ម៊ូន ជេអ៊ីន។

នៅក្នុងសេចក្តីថ្លែងការណ៏ ក្រសួងការបរទេស បានឲ្យដឹង ថាភាគីទាំងពីរ បានយល់ព្រមគ្នាដោះមីននៅក្នុងតំបន់ដែលគេហៅថា “សន្តិសុខរួមគ្នា JSA” ក្នុងតំបន់ប៉ង់មុនជុម Panmunjom ក្នុងរយះពេល២០ថ្ងៃតទៅមុខ ជាមួយក្រុមបច្ចេកទេសយោធា មកបំពេញភារកិច្ចដ៏គ្រោះថ្នាក់នេះ ខាងភាគីកូរ៉េខាងត្បូង។

មិនមានការអះអាងបន្ទាន់ណាមួយ ពីភាគីខាងកូរ៉េខាងជើង ថាតើកងទ័ពរបស់ខ្លួន បានចាប់ផ្តើមដំណើរការ ការងារហើយឬនៅ យ៉ាងណានោះទេ។ កិច្ចព្រមព្រៀង ក៏បានផ្តល់លទ្ធភាពផងដែរសម្រាប់ការដកប៉ុស្តិយាម និងអាវុធ ចេញពីតំបន់ JSA ដើម្បីសម្រួលដល់ការដកគ្រាប់មីន ជាមួយក្រុមកងទ័ពដែលមិនមានកាន់អាវុធ ហើយនៅសេសល់នៅទីនោះ ។

មកទល់ពេលនេះ ពួកគេ បានដោះចេញគ្រឿងឧឃោសនស័ព្ទឃោសនា និងប៉ុស្តិយាម ដែលឋិតនៅតាមបណ្តោយព្រំដែនរួចរាល់ហើយ។

គម្រោងដោះគ្រាប់មីន នេះបានកំណត់ចាប់ផ្តើមនៅថ្ងៃចន្ទនេះ ក្នុងខេត្តហ្កាងវុន Gangwon នៅភាគខាងកើតប្រទេសកូរ៉េខាងត្បូង ដើម្បីអនុញ្ញាតឲ្យក្រុមការងារ ងាយស្រួលរុករកសាកសពទាហាន ដែលបានស្លាប់ ហើយនៅសេសសល់ ជំនាន់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣។

មានគ្រាប់មីនច្រើនជាង១លានគ្រាប់ ត្រូវបានកប់ក្នុងតំបន់តាមបណ្តោយព្រំដែន រួមមាន DMZ និងតំបន់ត្រួតពិនិត្យជនស៊ីវិល នៅឋិតនៅភាគខាងត្បូងប្រទេស។ បើតាមអ្នកជំនាញគ្រាប់មីន ឲ្យដឹងថា តំបន់នេះ មានជនស៊ីវិល និងទាហានរាប់សិបនាក់ ទំនងជាបានស្លាប់ និងរបួសដោយការជាន់គ្រាប់មីនដែលគេកប់។