Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់២ និងច្រើនជាង១២០នាក់ រងរបួសពីខ្យល់ព្យុះទីហ្វុង បោកបក់ចំប្រទេសជប៉ុន

  • បោះពុម្ព

ព្យុះទីហ្វុងដ៏មានកម្លាំងមួយ បានបក់កាត់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ទី៣០កញ្ញា បានសម្លាប់ជីវិតមនុស្សអស់២នាក់ និងរងរបួសរាប់សិបនាក់ ហើយបាននាំមកនូវខ្យល់កន្ត្រាក់ ជាមួយទឹកភ្លៀងយ៉ាងខ្លាំង មកកាន់តំបន់ដែលបានរងគ្រោះដោយខ្សែ នៃអាកាសធាតុដ៏អាក្រក់បំផុត នាពេលថ្មីៗនេះ។

ខ្យល់ព្យុះទីហ្វុង ត្រាមី Trami បានរំខានដល់ការធ្វើដំណើរក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបី របស់ពិភពលោក១នេះ ដោយមានសេវ៉ារថភ្លើងលឿន ត្រូវបានផ្អាក មានជើងហោះហើរជាង១០០០ខ្សែ បានលប់ចោល ហើយសេវ៉ារថភ្លើងពេលល្ងាចនាទីក្រុងតូក្យូ ក៏ត្រូវបានគេបោះបង់ចោលដែរ។

មន្រ្តី និងប៉ូលីសក្នុងតំបន់ បាននិយាយថា មានមនុស្ស២នាក់ បានស្លាប់នៅក្នុងខ្យល់ព្យុះ។ ជនរងគ្រោះម្នាក់ បានធ្លាក់ចូលក្នុងបំណាក់ដី នៅតំបន់ តូតូរី នាភាគខាងលិចប្រទេស ហើយម្នាក់ទៀត ស្លាប់ដោយលង់ទឹកខ្ពស់ ក្នុងតំបន់យ៉ាម៉ាណាហ្សិ Yamanashi ភាគខាងលិចទីក្រុងតូក្យូ។

បុរសទាំងពីរ ត្រូវបានគេជឿថា ស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលខ្យល់ព្យុះនោះ បាននាំបំណាក់ដី នៅភាគខាងលិចជប៉ុន។ មានមនុស្ស២នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៏មកថាបានបាត់ខ្លួន ហើយមានមនុស្សច្រើនជាង១២០នាក់ទៀតបានរងរបួស ក្នុងអំណាចខ្យល់ព្យុះដ៏ខ្លាំងនេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសាធារណះជប៉ុន NHK ។

មនុស្សជាច្រើន បានរងគ្រោះដោយកញ្ចក់បង្អួច បែកខ្ញែកតាមខ្យល់ពីខាងក្រៅ ហើយស្រ្តីម្នាក់ក្នុងអាយុ៦០ប្លាយ ត្រូវបានរាយការណ៏ថា បាត់ខ្លួន ហើយមានការបារម្ភថា គាត់ត្រូវបានបោកបក់ចូលទៅក្នុងទឹកទន្លេ។

បន្ទាប់ពីបោកបក់កោះ ដែលនៅឆ្ងាយៗរបស់ប្រទេសជប៉ុន រួមមានកោះ អូគីណាវ៉ា Okinawa ខ្យល់ព្យុះនេះ បាននាំបំណាក់ដីនៅភាគខាងត្បូងទីក្រុងអូសាកា Osaka ដែលឋិតនៅភាគខាងលិចប្រទេស នៅម៉ោង៨យប់ ម៉ោងក្នុងស្រុកផងដែរ។តំបន់ភាគខាងលិចប្រទេស ទើបតែបានស្តារខ្លួនពីព្យុះទីហ្វុងជេប៊ី កាលពីដើមខែកញ្ញា ដែលនាំមកនូវបំណាក់ដី និងមនុស្សស្លាប់ជាង៤០នាក់។