បណ្តាញសង្គម

ប្រទេសចិន ថ្កោលទោសអាមេរិកពីបទប្រតិបត្តិការណ៏នាវាចរណ៏បំពានសេរីភាពសមុទ្រចិនខាងត្បូង

ប្រទេសចិន បានសំដែងការខឹងសម្បារនាថ្ងៃអង្គារ៍នេះ បន្ទាប់ពីនាវាពិឃាត របស់ សហរដ្ឋអាមេរិក បានធ្វើដំណើរជិតកោះ ដែលអះអាងដោយចិន ក្នុងតំបន់ជម្លោះ សមុទ្រ ចិនខាងត្បូង ដោយនិយាយថា ខ្លួនប្រឆាំងដាច់ខាតទៅនឹងប្រតិបត្តិការ ដែលហៅថា ជាការគម្រាមចំពោះអធិបតេយ្យភាពដែនដីចិននោះ។

ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ិនតោន កំពុងជាប់គាំងលើសង្គ្រាមពាណិជ្ជកម្ម ដែលពួកគេបាន តម្លើង\ពន្ធលើទំនិញនាំចូល ក្នុងទឹកប្រាក់ដ៏សំបើមរៀងៗខ្លួន។

មន្រ្តីអាមេរិកមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌអនាមិកថា នាវាពិឃាតឌីកាទ័រ USS Decatur បានធ្វើដំណើរ១២ម៉ាយតាមផ្លូវសមុទ្រ នៃតំបន់ហ្កាវិន Gaven និងតំបន់ចនសាន់ រីហ្វ Johnson Reefs របស់កោះស្ព្រាតលី Spratly កាលពីថ្ងៃអាទិត្យ។

ប្រតិបត្តិការនេះ គឺជាការប៉ុនប៉ងដ៏ថ្មីបំផុត ដើម្បីប្រឆាំងនូវអ្វីដែលទីក្រុងវ៉ាស៊ិនតោន មើលឃើញ ថា ជាកិច្ចប្រឹងប្រែងក្រុងប៉េកាំង ក្នុងការកំណត់សេរីភាពធ្វើ នាវាចរណ៏ ក្នុង តំបន់ទឹកយុទ្ធសាស្រ្ត ជាទី ដែលប្រទេសចិន ប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៏ មួយ ចំនួន ធ្វើប្រតិបត្តិការណ៏នាវា។

រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បាននិយាយថា ខ្លួនបានបញ្ជូននាវាកងទ័ពជើង ទឹកចិន ទៅព្រមាន នាវាអាមេរិកឲ្យចាកចេញរួចហើយ។ ក្រសួង បានឲ្យដឹងទៀតថា ប្រទេសចិន មានអធិបតេយ្យភាពដែលមិនអាចប្រកែក បាន លើកោះ សមុទ្រចិនខាងត្បូងនិងទឹកជុំវិញកោះមួយនេះ ហើយស្ថានភាពនៅទីនោះ បានកំពុងដំណើរការល្អ។ជាអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសចិន និង ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៏។

ក្រសួងការបរទេសចិន ថ្លែងក្នុងសេចក្តីថ្លែងការណ៏ដាច់ដោយឡែកមួយថា ខ្លួន បានសំណូមពរ យ៉ាងខ្លាំងឲ្យសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាព “បង្កហេតុ” និងកែប្រែកំហុសរបស់ខ្លួនជាបន្ទាន់។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃចន្ទ បាននិយាយថា លោក មិនបានយល់ថាទំនាក់ ទំនងរវាងចិន និងអាមេរិក កាន់តែអាក្រក់នោះទេ ក្នុងរយះពេល១ថ្ងៃ បន្ទាប់ពីដំណើររបស់លោក ទៅ កាន់ប្រទេសចិន ត្រូវបានលប់ចោល ។

កាសែតរ៉យទ័រ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា ចិនបានលុបចោលកិច្ចប្រជុំសន្តិសុខ ជាមួយ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ដែលគ្រោងធ្វើឡើងនាខែតុលានេះ ប៉ុន្តែប្រទេសចិន មិនទាន់ បានធ្វើអត្ថាធិប្បាយណាមួយលើរឿងនេះទេ។