Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី

  • បោះពុម្ព

មានការរញ្ជួយដីចំនួនពីរ បានវាយប្រហារ យ៉ាងលឿនមកតំបន់ឆ្នេរភាគខាងត្បូងកោះប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍នេះ នេះបើតាមទីភ្នាក់ងារអង្កេតភូមិសាស្រ្តសហរដ្ឋអាមេរិក។

ការរញ្ជួយដី១ ដែលមានកំរិតស្រាល៥.៩រិចស្ទ័រ បានវាយប្រហារនៅម៉ោងពាក់កណ្តាលអាធ្រាត ចំងាយប្រមាណ៤០គីឡូម៉ែត្រពីកោះសាំបា Sumba ដែលមានប្រជាជនរស់នៅប្រហែល ៧៥ម៉ឺននាក់។

បន្ទាប់មកក្នុងរយះពេល១៥នាទីក្រោយ មានការរញ្ជួយមួយដ៏ខ្លាំងកម្រឹត៦រិចស្ទ័រ បានវាយប្រហារមកម្តងទៀត ក្នុងតំបន់ដដែល ក្នុងជម្រៅ៣០គីឡូម៉ែត្រ។

ភ្ញៀវ៤០នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារមួយ មានការភ័យស្លន់ស្លោរ ដោយពួកគេ ទទួលអារម្មណ៏ញ័រ៤ដង នៅពេលដែលការរញ្ជួយដីដំបូង បានកើតឡើង ហើយចាកចេញពីសណ្ឋាគារ។

ការរញ្ជួយនោះ កើតមានត្រឹមតែប៉ុន្មានវិនាទីទេ ហើយទីភ្នាក់ងារភូមិសាស្រ្ត មិនបានជូនដំណឹងមុន ហើយអ្វីៗក៏ត្រលប់ទៅកាន់សភាពដើមវិញហើយ ឥលូវនេះ។

កោះសាំបា ឋិតនៅចំងាយ ១៦០០គីឡូម៉ែត្រពីភាគខាងត្បូងកោះសូឡាវេស៊ី ដែលបានរងផលប៉ះពាល់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃសុក្រ ដែលបានសម្លាប់ជីវិតមនុស្សអស់៨០០នាក់។

មិនមានការព្រមាន ឬរបាយការណ៏ជាបន្ទាន់ណាមួយ ពីចំនួនអ្នកស្លាប់ ឬខូចខាតនោះទេ។