បណ្តាញសង្គម

ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបំបែកការតវ៉ារបស់ក្រុមកសិករ

ក្រុមប៉ូលីសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបញ្ឈប់ និងបំបែកការដើរក្បួនតវ៉ាពីសំណាក់កសិករ ធ្វើបាតុកម្មរាប់សិបពាន់នាក់ ឆ្ពោះទៅកាន់រដ្ឋធានី ញូ ដេលី New Delhi ដើម្បីទាមទារតម្លៃដ៏ល្អប្រសើរ សម្រាប់ផលិតផលរបស់ពួកគេ។

ខឹងសម្បារពីការធ្លាក់ចុះតម្លៃទំនិញលើទីផ្សារ កសិករច្រើនជាង៥ម៉ឺននាក់មកពីរដ្ឋភាគខាងជើងតំបន់ អូតា ប្រាដេស Uttar Pradesh ដែលជាតំបន់ផលិតស្រូវសាឡី និងអំពៅដ៏ច្រើនបំផុត បានរាំងស្ទះផ្នែកនៃផ្លូវជាតិដ៏សំខាន់ ទៅកាន់រដ្ឋធានី។

ពួកគេ បានស្វះស្វែងរកការលើកលែងប្រាក់កំច្ចី ថាមពលថោកៗ និងសកម្មភាពដ៏ស្វិតស្វាញនានា ដើម្បីទទួលបានរោងចក្រស្ករស ដើម្បីបង់ប្រាក់ដែលជំពាក់អំពៅរបស់ពួកគេដោយសារតែជាការមិនសប្បាយចិត្តនៅតំបន់ជនបទ ប្រែទៅជាកំហឹងប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ណារិន្រ្ទត្រា ម៉ូឌី Narendra Modi ដែលប្រឈមនឹងការបោះឆ្នោតជាតិដ៏ស្វិតស្វាញ នៅឆ្នាំក្រោយ។

តំណាងកសិករ បានប្រាប់កាសែតរ៉យទ័រតាមទូរស័ព្ទ ពីកន្លែងតវ៉ាថា បើទោះជាយើងសំណើរជាដដែលៗក៏ដោយ ក៏រដ្ឋាភិបាល បរាជ័យក្នុងការជួយយើងតាមវិធីដ៏មានអត្តន័យដែរ ចឹងយើង មានតែសម្រេចចិត្តនាំគ្នាដើរក្បួរតវ៉ាទៅកាន់ទីក្រុងដេលី ដើម្បីបង្ហាញពីស្ថានភាពពួកយើង។

ក្រុមហ៊ុនស្ករសដែលមិនមានប្រាក់គ្រប់គ្រាន់ បានជំពាក់អ្នកដាំអំពៅ ក្នុងទឹកប្រាក់ប្រហែល១៣៥ពាន់លានរ៊ូពីឥណ្ឌា នារដូវកាលបច្ចុប្បន្ននេះ។ ស្ករសជាច្រើនបាវបានគរឡើងខ្ពស់ និងការធ្លាក់ចុះតម្លៃ បានធ្វើឲ្យបណ្តារោងចក្រ មិនអាចមានលទ្ធភាពសងកសិករទាន់ពេល។

ទូរទស្សន៍ក្នុងស្រុក បានផ្សាយបង្ហាញរូបភាពកសិករដែលខឹងសម្បារជាមួយប៉ូលីស ហើយបានបើកត្រាក់ទ័រចូលរបាំងការពារសន្តិសុខ ក្នុងការតវ៉ាដែលបានបង្អាក់ចរាចរណ៏រាប់សិបម៉ោង។

មានកសិកររាប់សិបនាក់ រងរបួសនៅពេលប៉ូលីសបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងតវ៉ាដែលប៉ុនប៉ងចូលទៅក្នុងរដ្ឋធានីញូដេលី៕