បណ្តាញសង្គម

លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ Najib Razak និង ភរិយារបស់លោក នឹងត្រូវអជ្ញាធរកោះហៅមកសាកសួរ នៅព្រឹកថ្ងៃពុធនេះ ក្នុងការទាក់ទងជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋ១ ដែលញាំញីដោយរឿងអាស្រូវ គឺក្រុមហ៊ុនអភិវឌ្ឍន៍ម៉េឡេស៊ី ប៊ឺហាដ ១ Berhad (1MDB) ។

បើតាមបណ្តាញព័ត៌មាន Channel News Asia បានបញ្ជាក់ជាមួយអជ្ញាធរថា លោកណាជីប ត្រូវកំណត់ចូលខ្លួនសាកសួរនៅឯអង្គភាពទប់ស្កាត់ការប្រឆាំង និងលុយខ្មៅ និងភេរវកម្មហិរញ្ញវត្ថុ (AMLA) ។

ចំណែកលោកស្រី រ៉ូសម៉ាស ម៉ាន់ស័រ ជាភរិយាក៏ត្រូវកំណត់ចូលខ្លួនសម្រាប់ការចោទសួរជាលើកទី៣ នៅឯគណកម្មាការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីផងដែរ នេះបើតាមការឲ្យដឹងពីមេធាវីលោកស្រី។

លោកស្រីត្រូវបានចោទសួរអស់រយះពេលច្រើនជាង១២ម៉ោង កាលពីសប្តាហ៏មុន ពីបទពាក់ព័ន្ធនឹងរឿងក្រុមហ៊ុនវិនិយោគរបស់រដ្ឋ បន្ទាប់ពីពីការចោទសួរលើកដំបូង ដែលប្រើពេលអស់តែបីម៉ោងទេ កាលពីខែមិថុនា។

ដោយដកស្រង់ប្រភពព័ត៌មាន១ កាសែតក្នុងស្រុកបានផ្សាយថា ការចោទសួរនៅថ្ងៃពុធនេះ ទំនងជាការចោទសួរលើកចុងក្រោយ ហើយអាចនឹងមានការចាប់ឃាត់ខ្លួនតែម្តង។

លោកណាជីប ត្រូវបានចោទប្រកាន់ច្រើនជាង៣០ករណី ពីរឿងពុករលួយ និងការលាងលុយខ្មៅ ក្នុងការស៊ើបអង្កេតថាតើទឹកប្រាក់រាប់សិបពាន់លានដុល្លារ បាត់ចេញពីក្រុមហ៊ុនវិនិយោគរបស់រដ្ឋ ដោយរបៀបណា៕