Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក នឹងមិនចាញ់សម្លុត ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ

  • បោះពុម្ព

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ម៉ៃ ផេនស៍ Mike Pence បានថ្លែងនៅថ្ងៃព្រហស្បតិ្តនេះថា ការសម្រួចការរិះគន់របស់អាមេរិក លើគោលនយោបាយរបស់ប្រទេសចិន ជុំវិញពិភពលោក នឹងផ្តល់ឲ្យចិននូវការព្រមានដ៏គ្រោតគ្រាត ថា សហរដ្ឋអាមេរិក នឹងមិនថយក្រោយពីអ្វីដែលទីក្រុងវ៉ាស៊ិនតោន មើលឃើញពីការបំភិតបំភ័យរបស់ប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។

លោកផេនស៍ នឹងថ្លែងសុរន្ទកថា នាវិទ្យាស្ថាន ហាត់សុន Hudson នាម៉ោង១១ព្រឹក ជាមួយក្រុមអ្នកជំនាញការជាច្រើន នៅក្នុងជម្លោះ ដែលបានគ្របដណ្តប់ពេលវេលារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងមុខតំណែង។

លោកផេនស៍ នឹងនិយាយនាវាចំបាំងរបស់ចិន បានធ្វើដំណើរក្នុងរវាង៤៥ម៉ែត្រ ពីនាវាឌីកាទ័ររបស់អាមេរិក “ដូចដែលវា បានអនុវត្តន៍ប្រតិបត្តិការសេរីភាពនាវាចរណ៏ ក្នុងដែនសមុទ្រចិនខាងត្បូង ហើយបង្ខំកប៉ាល់យើង ឲ្យធ្វើចលនាយ៉ាងរហ័ស ដើម្បីចៀសវាងការប៉ះទង្គិចគ្នា។

បើទោះជាមានការយារយីរយ៉ាងព្រហើនបែបនេះ ក៏ដោយ ក៏នាវាជើងទឹករបស់សហរដ្ឋអាមេរិក នឹងនៅតែបន្តហោះហើរ រសាត់ និងប្រតិបត្តិនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាតិ ហើយនឹងផលប្រយោជន៍ជាតិអាមេរិក ទាមទារ។ យើងនឹងមិនភិតភ័យ ហើយយើង នឹងមិនបោះបង់ចោលកិច្ចការយើងទេ” លោកផេន៍ និយាយ។

ក្រសួងការពារជាតិចិន បាននិយាយថា នាវាចំបាំងរបស់ចិនបានចេញទៅព្រមានកងនាវាសហរដ្ឋអាមេរិក ឲ្យចាកចេញហើយថា ទីក្រុងប៉េកាំង មានអធិបតេយ្យភាពមិនអាចប្រកែកបានលើដែនកោះសមុទ្រចិនខាងត្បូង ហើយនឹងទឹកជុំវិញកោះនោះ។

លោកផេន៍ ក៏នឹងចោទប្រកាន់គណបក្សកម្មុយនីសចិន ផងដែរ ដែលបញ្ចុះបញ្ចូលប្រជាជាតិអាមេរិកឡាទីនចំនួន៣ប្រទេស ឲ្យកាត់ផ្តាច់ចំណងមិត្តភាពជាមួយកោះតៃវ៉ាន់ ហើយទទួលស្គាល់តែប្រទេសចិន៕