បណ្តាញសង្គម

វៀតណាម តែងតាំងប្រធានគណបក្ស ជាប្រធានាធិបតីថ្មីរបស់ខ្លួន

គណបក្សកម្មុយនីស ដែលកាន់អំណាចរបស់ប្រទេសវៀតណាម បានយល់ព្រមតែងតាំង អគ្គលេខាធិការ របស់ខ្លួន គឺលោក ងូយិន ភូត្រុង Nguyen Phu Trong ជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ នេះបើតាមរដ្ឋាភិបាលប្រទេសវៀតណាមឲ្យដឹងកាលពីម្សិលមិញ។

អតីតប្រធានាធិបតី លោក ត្រាន់ ដៃហ្វាង បានស្លាប់កាលពី ថ្ងៃ២១កញ្ញា បន្ទាប់ពីមានជំងឺ រាំរៃយូរមកហើយ បានបន្សល់នូវតំណែងពិធីដ៏សំខាន់ នៅទំនេរ។ គណកម្មាធិការកណ្តាល បានយល់ព្រមជាឯកច្ឆ័នដាក់សំណើរទៅសភាជាតិ បោះឆ្នោត តែងតាំងសមមិត្ត ងូយិន ភូត្រុង ដែលជាអគ្គលេខាធិការគណបក្សកម្មុយនីសវៀតណាម ជាប្រធានាធិបតី នេះបើតាមសេចក្តីថ្លែងការណ៏ជាផ្លូវការបស់រដ្ឋាភិបាល ផ្សាយលើគេហទំព័រ របស់ខ្លួន។

ប្រទេសវៀតណាម មិនមានមេដឹកនាំកំពូលទេ ហើយជាផ្លូវការដឹកនាំដោយ “សរសរគ្រឹះ” ចំនួន៤ មានដូចជា ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានគណបក្សកម្មុយនីស និងប្រធានសភាជាតិ។

ប្រសិនបើយល់ស្រប លោកត្រុង នឹងក្លាយជាមេដឹកនាំប្រទេសវៀតណាមដំបូង ដែលកាន់ តំណែង២ ចាប់តាំងពីការប្រធានស្ថាបនិក និងបដិវត្តន៍ លោក ហូជីមិញ។

មេដឹកនាំគណបក្សដែលមានអាយុ៧៤ឆ្នាំរូបនេះ បានដឹកនាំលើការកំចាត់អំពើពុករលួយ ដែលត្រូវបានមើលឃើញថានាយកប្រតិបត្តិរបស់រដ្ឋ និងជាសមាជិកមួយរូបនៃការិយាល័យ នយោបាយ លើការកាត់ក្តីជុំវិញការចោទប្រកាន់ពីការគ្រប់គ្រងមិនត្រឹមត្រូវ និងការកេងប្រវ័ញ្ចនានា។

បើទោះជាតំណែងប្រធានាធិបតីនេះ ត្រូវបានគេរៀបចំពិធីធំដំក៏ដោយ ក៏ការផ្លាស់ប្តូរនេះ នឹងពង្រឹងកម្លាំងរបស់លោកត្រុង ក្នុងប្រទេស បន្ទាប់ពីលោក បានលេចមុខជាងគេក្នុងការតស៊ូអំណាចឆ្នាំ 2016 តទល់នឹងលោកអតីតនាយករដ្ឋមន្រ្តី ងូយិន តាន់ឌុង Nguyen Tan Dung ។ ប៉ុន្តែវាអាចជាប្រធានបទផងដែរ សម្រាប់ការរិះគន់ក្នុងស្រុក នេះបើតាមអ្នកជំនាញជាតិវៀតណាម មកពីសកលវិទ្យាល័យ ឡេឌិន Leiden ។

ការបោះឆ្នោតតែងតាំង នឹងត្រូវនឹងត្រូវដាក់បញ្ចូលទៅក្នុងរដ្ឋសភានៃប្រទេសវៀតណាម ដែលនឹងត្រូវរៀប ចំសម័យប្រជុំនាចុងខែនេះ។ មិនមានបេក្ខភាពណាមួយ ត្រូវបានស្នើរឡើងសម្រាប់មុខតំណែងនេះទេ។