Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សឹង្ហបុរី និងឥណ្ឌូនេស៊ី ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេរភាគីនិងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤

  • បោះពុម្ព

ប្រទេសសឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញា វិនិយោគ ទ្វេរភាគី ដែលហៅកាត់ថា ប៊ីត (BIT) និងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤ នាកន្លែងសម្រាករបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ លើកោះបាលី Bali នាព្រឹកថ្ងៃព្រហស្បត្តិនេះ។

BIT ដែលលើកស្ទួយ និងការពារវិនិយោគរវាងប្រទេសទាំងពីរត្រូវបានចុះ ហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសសឹង្ហបុរី និងរដ្ឋមន្រ្តី ក្រសួងការបរទេសប្រទេសឥណ្ឌូនេស៊ី។

ពិធីចុះហត្ថលេខា ត្រូវបានធ្វើជាសាក្សីដោយលោកនាយករដ្ឋមន្រ្តី លី ស៊ានលុង Lee Hsien Loong និងលោកប្រធានាធិបតី ចូកូវីដូដូ Joko Widodo នាសណ្ឋាគា ឡាហ្កូណា លុចសារី Laguna Luxury ក្នុងខេត្តនូសា ឌួ Nusa Dua ។

យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី សន្ធិសញ្ញានេះ នឹងជួយការពារផលប្រយោជន៍វិនិយោគិន និងជួយពង្រឹងចំណងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សឹង្ហបុរី គឺជាវិនិយោគិនកំពូលក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០១៤ ជាមួយ ទឹកប្រាក់វិនិយោគជាក់ស្តែង ឡើងដល់៨.៤ពាន់លានដុល្លារអាមេរិក។

ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណះនៃការយោគយល់គ្នា ដែល ហៅកាត់ថា MOU លើវិស័យទេសចរណ៏ វិស័យឧស្សាហកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថ និងសហប្រតិបត្តិការវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការការពារ និងសន្តិសុខជាតិ។

 

MOU នេះ បង្កើតឪកាសឲ្យភាគីទាំងពីរ រៀនពីគ្នាទៅវិញទៅមក ដើម្បីឆ្លើយតប ទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤។