Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបណ្តេញអតីតឧត្តមសេនីយ៍កំពូល២រូបចេញពី គណះបក្សកម្មុយនីស៍ពីបទពុករលួយ

  • បោះពុម្ព

ប្រទេសចិន បានបណ្តេញអតីតឧត្តមសេនីយ៍២រូបដែលអាប់ឪនកេរ្តិ៍ឈ្មោះ ចេញពីគណះបក្សកម្មុយនីស៍ពីបទប្រព្រឹត្តអំពើពុករលួយ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបណ្តេញតាមបច្ឆាមរណះ (ក្រោយស្លាប់) ដោយនិយាយថា ភាពមិនស្មោះត្រង់ និងលោភលន់របស់ជនទាំងពីរនេះ បានធ្វើឲ្យខូចខាតដល់ផ្នែកយោធា នេះបើតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋឲ្យដឹងកាលពីម្សិលមិញ។

នៅក្នុងការបញ្ជូនព័ត៌មានខ្លី និងស្ទើរតែដូចគ្នាចំនួនពីរ ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ិនហួរ បានឲ្យដឹងថា ការស៊ើបអង្កេតលើករណីឧត្តមសេនីយជាន់ខ្ពស់ ហ្វាង ហ្វេងហ៊ុយ Fang Fenghui ដែលកាន់តំណែងអង្គភាពយោធាចិនកំពូលនោះ បានបញ្ចប់ហើយរឿងក្តីគាត់ ត្រូវបានបញ្ជូនទៅកាន់ព្រះរាជអជ្ញាររួចហើយ។

ឧត្តមសេនីយមួយរូបផ្សេងទៀតឈ្មោះ ហ្សាង យ៉ាង Zhang Yang ដែលអង្គុយក្បែរលោកហ្វាង ក្នុងគណះកម្មាការយោធាមជ្ឍឹម រហូតដល់ចុះពីតំណែងកាលពីឆ្នាំមុន បានធ្វើអត្តឃាតខ្លួនឯងកាលពីខែវិចិ្ឆកា ខណះកំពុងស៊ើបអង្កេតពីបទពុករលួយ។

កាសែត Xinhua បានផ្សាយថា គណះបក្សមជ្ឍឹម និងអជ្ញាធរយោធា បានយល់ព្រមលើកឡើងវិញ ពីដំណើរកាត់ក្តី អំពើពុករលួយរបស់លោកហ្សាង។ កាសែតនោះបន្តថា បុរសទាំងពីរ ជាប់សង្ស័យពីបទផ្តល់ និងទទួលសំណូក និងកាន់កាប់ចំនួនដ៏ច្រើននៃទ្រព្យហិរញ្ញវត្ថុដែលមិនអាចពន្យល់បាន។

យោធាចិន ដែលជាយោធាធំបំផុតរបស់ពិភពលោក និងស្ថិតក្នុងចំណោមយុទ្ធនាការទំនើបកម្មដ៏មានមហិច្ឆិតាមួយ គឺជាចំនុចស្នូលកណ្តាលនៃកិច្ចប្រឹងប្រែង ប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី ហ្សី ជីងពីង Xi Jinping ជាយូរមកហើយ។

បុរសទាំងពី គឺជាឥស្សរជនយោធាដ៏មានឥទ្ធិពល ហើយការធ្លាក់ចុះរបស់ពួកគេ គឺត្រូវបានមើលឃើញថា ជាផ្នែកនៃការរុះរើភាពជាមេដឹកនាំយោធា ដែលផ្តល់លទ្ធភាពឲ្យលោក Xi ក្នុងការតម្លើងសម្ព័ន្ធមិត្ត ដែលគួរឲ្យទុកចិត្ត និងពង្រឹងការគ្រប់គ្រង លើកងកម្លាំងប្រដាប់អាវុធ៕