Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសម៉ាឡេស៊ី តម្លើងតម្លៃបារី និងកម្រឹតអាយុ ទិញគ្រឿងស្រវឹង

  • បោះពុម្ព

ប្រទេសម៉ាឡេស៊ី នឹងតម្លើងតម្លៃបារី នាចុងខែនេះ នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ។

លោកថា តម្លៃផលិតផលថ្នាំជក់ រួមទាំងបារី ត្រូវតែតម្លើង ដោយសារតែការកើនឡើងថ្លៃពន្ធ ក្រោមបទបញ្ញាតិលេខ 8A នៃបទបញ្ញាតិគ្រប់គ្រងចំណូលថ្នាំជក់ ឆ្នាំ២០០៤។

ការអនុវត្តន៍នាពេលថ្មីនេះលើពន្ធលក់ និងសេវ៉ាកម្ម (SST) នឹងបង្កឲ្យមានតម្លៃកើនឡើង លើគ្រប់ប្រភេទផលិតផលថ្នាំជក់ រួមមានបារី នេះបើតាមការប្រាប់របស់លោករដ្ឋមន្រ្តីដល់ក្រុមអ្នកកាសែត នាសាលសភា។

លោកវេជ្ជបណ្ឌិតរដ្ឋមន្រ្តី ក៏បាននិយាយផងដែរថា សមាជិកសភាមួយក្នុងចំណោម៨រូប ត្រូវបានពិន័យពីបទជក់បារីក្នុងអគារសភាកាលពីថ្ងៃចន្ទ ហើយជាថ្ងៃដំបូងដែលអគារសភា បានក្លាយជាកន្លែងមិនមានផ្សែងបារី។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ ក៏បានប្រកាសផងដែរថា ប្រទេសម៉ាឡេស៊ី បានបង្កើនអាយុអប្បបរិមារ ក្នុងការទិញគ្រឿងស្រវឹង គឺអាយុ ២១ឆ្នាំ ដែលពីមុនត្រឹម១៨ឆ្នាំ ឲ្យមានប្រសិទ្ធិភាពជាបន្ទាន់។

អ្នកលក់រាយ ឥលូវនេះនឹងត្រូវតម្រូវឲ្យបង្ហាញស្លាកសញ្ញា ដែលបញ្ជាក់ថា គ្រឿងស្រវឹង អាចមានផលប៉ះពាល់ដល់សុខភាព និងញែកឲ្យដាច់នូវគ្រឿងស្រវឹងចេញពីអាហារ ឬភេសជ្ជះផ្សេងៗ។ លោក ក៏បានបន្ថែមថា ច្បាប់ដូចគ្នា ក៏ត្រូវបានយកមកអនុវត្តន៍ចំពោះក្រុមអ្នករៀបចំបុណ្យ អុកតូប៊ឺហ្វេស Oktoberfestផងដែរ។