Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហាររបស់អាមេរិក មកលើប្រទេសសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ៦០នាក់

  • បោះពុម្ព

សហរដ្ឋអាមេរិក បានរៀបចំការវាយប្រហារតាមអាកាសដ៏ធំបំផុត ក្នុងរយះពេលជិត២ឆ្នាំ តបនឹងពួកសកម្មប្រយុទ្ធ ក្នុងប្រទេសសូម៉ាលី ដោយសម្លាប់ពួកប្រយុទ្ធ អាល់ ស្សាបាប់ Al-Shabaab អស់៦០នាក់ នេះបើតាមយោធាអាមេរិក ឲ្យដឹងនៅថ្ងៃអង្គារ៍។

ការវាយប្រហារនេះ បានកើនឡើងនៅថ្ងៃសុក្រ ក្នុងតំបន់ ហារ៉ាតហៀ Harardhere តាមបណ្តោយឆ្នេរកណ្តាល នៃស្នែងប្រទេសអាហ្វ្រិក ជាទីដែលកងទ័ពអាមេរិក ហ្វឹកហាត់កងទហានសូម៉ាលី និងដៃគូផ្សេងទៀតផងដែរជាមួយបេសកកម្មសហភាពអាហ្វ្រិក ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅសូម៉ាលី។

ការវាយប្រហារតាមអាកាស និងការវាយប្រហារគ្រាប់មីស៊ីល បានកើនឡើងនាប៉ុន្មានខែថ្មីនេះ ប្រឆាំងនឹងពួក Al-Shabaab ដែលជាដៃគូប្រយុទ្ធអាល់កៃដា ក្នុងការផ្តួលរលំរដ្ឋាភិបាលសូម៉ាលី ដែលគាំទ្រដោយអន្តរជាតិ ក្នុងក្រុង ម៉ូហ្កាឌីស៊ូ Mogadishu។

ការកើនឡើងក្នុងសកម្មភាពនេះ កើតមានបន្ទាប់ពីលោកប្រធានាធិបតីណូដាល់ ត្រាំ កាលពីឆ្នាំមុន បានបន្ថូរបន្ថយឧបសគ្គលើយោធាអាមេរិកក្នុងប្រទេសូម៉ាលី ដោយអនុញ្ញាតិឲ្យមេបញ្ជាការ ចាត់វិធានការប្រឆាំងតបនឹងពួកសកម្មប្រយុទ្ធដែលសង្ស័យ នៅពេលចាំបាច់ ដោយគ្មានការស្វែងរកការយល់ព្រមជាក់លាក់ពីសេតវិមាន។

ការវាយប្រហារលើអាកាសនាថ្ងៃសុក្រនោះ គឺកើតមានតែ១ថ្ងៃមុនគ្រាប់បែកអត្តឃាត ដែលសម្លាប់ប្រជាជនហោចណាស់១៦នាក់ នៅក្នុងភោជនីយដ្ឋានមួយ និងហាងកាហ្វេ នាភាគនារតីក្រុង បៃឌៅ Baidoa ៕