បណ្តាញសង្គម

ប្រទេសចិន ពិន័យក្រុមហ៊ុនថ្នាំពេទ្យ ចំនួន១.ពាន់លានដុល្លារ អាមេរិក លើរឿងអាស្រូវវ៉ាក់សាំង

អជ្ញាធរប្រទេសចិន បានកំណត់ប្រាក់ពិន័យសរុប ចំនួន១.៣ពាន់លានដុល្លារ អាមេរិកលើក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ លើរឿងអាស្រូវថ្នាំវ៉ាក់សាំង ដែលធ្វើឲ្យមានការភ័យខ្លាចជាសាធារណះលើថ្នាំពេទ្យដែលផលិតក្នុងស្រុក នេះបើតាម និយតករថ្នាំពេទ្យ ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

ការពិន័យដ៏សំបើម និងការរឹបអូសទ្រព្យសម្បត្តិ គឺជាចលនាដ៏ថ្មីបំផុតរបស់អជ្ញាធរក្នុងការព្រមានក្រុមហ៊ុនជីវបច្ចេកវិជ្ជា ចាងជុន ចាងសេង Changchun Changsheng ដែលមានមូលដ្ឋាននៅភាគឥសាន្តខេត្តជីលីន Jilin លើកំហុសវ៉ាក់សាំងឆ្កួតនេះ។

លោកស្រីប្រធានក្រុមហ៊ុន និងមនុស្ស១៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ក្នុងការពាក់ព័ន្ធនឹងរឿងអាស្រូវនាខែកក្កដា ខណះដែលមន្រ្តីក្នុងតំបន់ មន្រ្តីថ្នាក់ខេត្តនិងថ្នាក់ជាតិច្រើនជាង១០នាក់ ត្រូវបានបណ្តេញចេញពីការងារខ្លួន។

រោងចក្រវ៉ាក់សាំងឆ្កួតនេះ ត្រូវបានបញ្ជាឲ្យផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួន បន្ទាប់ពីរកឃើញថា មានឯកសារប្រឌិត។ អជ្ញាធរ បាននិយាយថា វ៉ាក់ឆ្កួតដែលសង្ស័យទាំងនោះ មិនទាន់បានចូលទីផ្សារនៅឡើយទេ។

ប៉ុន្តែរឿងក្តីនេះ បានបង្កឲ្យមានការខឹងសម្បារពីអ្នកប្រើប្រាស់ ដែលឆ្អែតចិត្តនឹងរឿងអាស្រូវសុវត្តិភាពផលិតផល ដែលកើតឡើងផ្ទួនៗ ជាពិសេសក្នុងវិស័យថ្នាំព្យាបាល។

ក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីការលាយល្បាយស្តុកខុស កែប្រែឃ្លាតចាកពីសារធាតុដើម និងបំផ្លាញកម្មវិធី hard drives និងភស្តុតាងដើម្បីលប់បំបាត់សកម្មភាពខុសច្បាប់ នេះបើតាមនិយតករថ្លែងក្នុងសេចក្តីថ្លែងការរួមគ្នាមួយ។

ប្រទេសចិន ជាញឹកញាប់ប៉ះពាល់ដោយរឿងអាស្រូវពាក់ព័ន្ធនឹងអានុភាគ ឬម្ហូបពុល ថ្នាំ និងផលិតផលផ្សេងៗ បើទោះជាមានការសន្យាជាដដែលពីរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាក៏ដោយ។