Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន បានរកឃើញករណីដំបូងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នាប៉ែកខាងត្បូងប្រទេស

  • បោះពុម្ព

ជំងឺគ្រុនជ្រូកអាហ្រ្វិក ដែលមានអាយុ 3 ខែរបស់ប្រទេសចិន បានផ្ទុះឡើងជាលើកដំបូង នាប៉ែកខាងត្បូងប្រទេស ដែលជាតំបន់ប្រើប្រាស់សាច់ជ្រូកដ៏ខ្លាំងក្លា បន្ទាប់ពីអជ្ញាធរកាលពីថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៏ពី២ករណី ក្នុងខេត្តយូណានភាគនារតី។

ដំណឹង បានកើតមានពេលប្រទេសចិន ជិតចូលដល់រដូវដែលប្រើប្រាស់ផលិតផលសាច់ជ្រូកដ៏ខ្លាំងបំផុត គឺបុណ្យចូលឆ្នាំប្រពៃណីជាតិដ៏សំខាន់បំផុតរបស់ប្រទេសដែលនឹងប្រារព្វធ្វើឡើងនាដើមខែកុម្ភះឆ្នាំក្រោយនេះ។

ប្រទេសចិន បានរាយការណ៏ច្រើនជាង៤០ករណីផ្ទុះឡើងនៃជំងឺ ឆ្លងកម្រឹតខ្ពស់ ក្នុង១១ខេត្ត និងក្រុង ដោយប្រមូលសត្វជ្រូកប្រមាណ២០ម៉ឺនក្បាល។ ការផ្ទុះឡើងទាំងអស់ កើតមាននាខេត្តភាគខាងជើង និងកើតប្រទេស រហូតដល់មានករណីទី១ ក្នុងខេត្តយូណាន។

ការផ្ទុះឡើងចុងក្រោយបំផុត ដែលបានរាយការណ៏ដោយទូរទស្សន៍ផ្លូវការរបស់ប្រទេស គឺ CCTV គឺក្នុងកសិដ្ឋានតូចចំនួន២ ក្នុងខេត្តសៅតុង Zhaotong ជាទីក្រុង១ នៅភាគឥសាន្ត ខេត្តយូណាន ។ ខេត្តសៅតុង មានទីតាំងប្រហែល៣ពាន់គីឡូម៉ែត្រពីខេត្ត ស៊េនយ៉ាង Shenyang ជាទីដែលមានការផ្ទុះជាលើកដំបូង ត្រូវបានរាយការណ៏ កាលពីដើមខែសីហា ប៉ុន្តែអ្នកផលិតភាគខាងជើងជាច្រើន ដឹកសត្វជ្រូក ក្នុងចំងាយដ៏ឆ្ងាយដើម្បីបំពេញតម្រូវការ នៅប៉ែកខាងត្បូង។

ជាសរុបសត្វជ្រូកចំនួន ៥៤៥ក្បាល ត្រូវបានសម្លាប់ ក្នុងកសិដ្ឋានចំនួន២ នៅពេលដែលជំងឺនេះ ត្រូវបានបញ្ជាក់អះអាង។ មានសត្វជ្រូកជិត ៧ពាន់ក្បាល ក្នុងចំងាយ៣គីឡូម៉ែត្រ ជុំវិញកសិដ្ឋានចិញ្ចឹម នឹងត្រូវប្រមូលឲ្យអស់មុនពាក់កណ្តាលថ្ងៃចន្ទនេះ នេះបើតាមគេហទំព័ររបស់បណ្តាញផ្សព្វផ្សាយរដ្ឋ យូណាន ដេលី ផ្សាយនៅថ្ងៃចន្ទនេះ។

ក្រសួងកសិកម្ម បានព្រមានកាលពីថ្ងៃសុក្រថា តម្លៃជ្រូក នឹងត្រូវឡើងថ្លៃ មុនពេលបុណ្យចូលឆ្នាំថ្មីខាងមុខ ខណះប្រទេសជួបប្រទះ នឹងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ប៉ះពាល់ដល់ការផ្គត់ផ្គង់។

ករណីថ្មីៗដែលកើតមាននាប៉ែកនារតីប្រទេស អាចមានផលប៉ះពាល់ដ៏ខ្លាំង ដោយសារតែប្រជាជនរស់នៅ ក្នុងតំបន់ គឺឋិតក្នុងចំណោមអ្នកប្រើប្រាស់សាច់ជ្រូកលំដាប់កំពូលរបស់ប្រទេស។