Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទព្យាយាមរត់ពន្ធគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់ ២៥ម៉ឺនដុល្លារសឹង្ហបុរី តាមរយះប៉ុស្តិត្រួតពិនិត្យ Woodlands

  • បោះពុម្ព

បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានអាយុ៣៧ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួននាប៉ុស្តិត្រួតពិនិត្យ Woodlands កាលពីថ្ងៃចន្ទ បន្ទាប់ពីអជ្ញាធរ បានឆែករកឃើញគ្រឿងញៀនជិត៦គីឡូ លាក់ក្នុងឡានរបស់គាត់។

គ្រឿងញៀននោះ បើតាមប៉ាន់ស្មានគឺមានតម្លៃប្រហែល ២៥៦.០០០ដុល្លារសឹង្ហបុរី នេះបើតាមសំដីអជ្ញាធរអន្តោ-ប្រវេសន៍ និងប៉ុស្តិត្រួតពិនិត្យ (ICA) និងការិយាល័យគ្រឿងញៀនកណ្តាល (CNB) ក្នុងសេចក្តីថ្លែងការរួមគ្នាមួយ។

បុរសដែលបើកឡានចុះបញ្ជីក្នុងប្រទេសម៉ាឡេស៊ី បានមកដល់ប៉ុស្តិត្រួតពិនិត្យ Woodlands នៅម៉ោងជិត២រសៀល ថ្ងៃចន្ទ។

បុរសនោះ ត្រូវបាននាំទៅឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត អំឡុងពេលនោះមន្រ្តី ICA បានរកឃើញកញ្ចប់ខ្មៅជាច្រើននៃថ្នាំ ដែលសង្ស័យថា បានលាក់ទុកនៅក្នុងឃ្លុបខាងក្រោយរបស់ឡាន។ CNB ត្រូវបានគេជូនដំណឹង ហើយឡាននោះ ត្រូវបានគេស្រាវជ្រាវបន្ថែមដោយមន្រ្តីរបស់ ICA និង CNB និងបានស្រាយថង់ខ្មៅទាំងនោះឃើញ កញ្ឆាចំនួន 2.95kg ហេរ៉ូអ៊ីនចំនួន 2.38kg និងម៉ាទឹកកកចំនួន 546g ។

គ្រឿងញៀនទាំងនោះ ត្រូវបានគេវេចខ្ចប់ក្នុងកញ្ចប់ជាច្រើន ហើយលាក់ពាសពេញក្នុងឡាន រួមទាំងក្នុងសន្ទះខ្យល់ម៉ាស៊ីនត្រជាក់ កម្រាលកៅអី និងពូកកៅអីខាងក្រោយ។

បុរសនោះ ត្រូវបានចាប់ឃាត់ខ្លួនជាបន្ទាន់ ពីបទសង្ស័យនាំចូលគ្រឿងញៀន ដែលបានហាមឃាត់ ហើយការស៊ើប អង្កេត កំពុងបន្ត។ ចំនួនគ្រឿងញៀន ដែលចាប់បាននេះ គឺគ្រប់គ្រាន់នឹងផ្គត់ផ្គង់ដល់អ្នកញៀនជិត ១.៩០០នាក់ សម្រាប់ប្រើប្រាស់១អាទិត្យ។