Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់សិបនាក់ មានការភ័យខ្លាចកប់ជាប់ ក្នុងបំណាក់ដីខ្យល់ព្យុះទីហ្វុងក្នុងប្រទេសហ្វីលីពីន

  • បោះពុម្ព

មានមនុស្សរាប់សិបនាក់ មានការភ័យខ្លាចកប់ជាប់ក្រោម បំណាក់ដីដ៏ធំ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្នុងប្រទេសហ្វីលីពីន ដោយខ្យល់ព្យុះ Yutu ដែលបានសម្លាប់កូនក្មេងអស់៤នាក់ និងបុរសម្នាក់ ខណះវាបក់កាត់ប្រជាជាតិដែលងាយរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ។

ដោយទើបតែនឹងទទួលនូវព្យុះសង្ឃរា Mangkhut កាលពីខែមុន ដែលបានសម្លាប់ជីវិតអស់រាប់សិបនាក់ ព្យុះថ្មីនេះ បានវាយប្រហារកោះដ៏មានប្រជាប្រិយបំផុតរបស់ប្រទេស ដោយនាំមកនូវបំណាក់ដីដ៏អាក្រក់ និងហែកកំទេចដំបូលអគារ ជាមួយនឹងកម្លាំងខ្យល់ដ៏សាហាវ។

មនុស្សជាច្រើន ដែលជាប់ផុងក្នុងតំបន់ភ្នំ Cordillera នៃភូមិ Natonin ត្រូវបានកប់ នៅពេលជញ្ជាំងភក់បានវាយលុកចូលក្នុងអគារការងារសាធារណៈ នេះបើតាមប្រធានគ្រប់គ្រងគ្រោះមហន្តរាយតំបន់ ប្រាប់កាសែត AFP។

លោកថា ប្រជាជនឡើងដល់៣១នាក់ ដែលត្រូវគេជឿថា ឋិតនៅខាងក្នុងតំបន់នោះ ប៉ុន្តែក្រុមអ្នកសង្រ្គោះ មិនអាចមានលទ្ធភាពទៅដល់កន្លែងកើតហេតុ ដោយសារតែបំណាក់ដី បានកាត់ផ្តាច់ផ្លូវធ្វើដំណើរ។

មានមនុស្សជិត ១ម៉ឺននាក់ ត្រូវបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ មុនពេលការមកដល់របស់ព្យុះ Yutu ដោយសារតែពួកគេ រស់នៅក្នុងតំបន់ទំនាប ដែលងាយរងគ្រោះដោយ ទឹកជំនន់។

មន្រ្តីគ្រោះមហន្តរាយហ្វីលីពីន បានឲ្យដឹងថា ខ្យល់ព្យុះ Yutu នេះ គឺមានកម្លាំងតិចជាងព្យុះសង្ឃារា Mangkhut ដែលបានវាយប្រហារកាលពី៦សប្តាហ៏មុន និងបានសម្លាប់ជីវិតមនុស្សច្រើនជាង១០០នាក់។