បណ្តាញសង្គម

មនុស្ស១១នាក់ បានស្លាប់ក្នុងព្យុះ នាប្រទេសអ៊ីតាលី ខណះអាកាសធាតុអាក្រក់ វាយបកលើប្រទេសអឺរ៉ុប

ចំនួនអ្នកស្លាប់ ពីខ្យល់ព្យុះកំណាច ដែលញាំញីប្រទេស អ៊ីតាលីនោះ បានកើនឡើងដល់១១នាក់ហើយ នេះបើតាមសំដីអជ្ញាធរការពារជនស៊ីវិល កាលពីថ្ងៃអង្គារ៍ ខណះអាកាសធាតុអាក្រក់ បានវាយបកមកលើផ្នែកនៃទ្វីបអឺរ៉ុប ដោយបន្សល់នូវអ្នកបើកបរ និងទេសចរជាច្រើន ជាប់គាំង។

ផ្លូវថ្នល់ ត្រូវបានរាំងស្ទះ ហើយមនុស្សរាប់ពាន់នាក់ មិនមានថាមពលផ្គត់ផ្គង់ ក្នុងតំបន់អឺរ៉ុបខាងត្បូង និងកណ្តាល ខណះទឹកភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំងៗ បាននាំមកនូវទឹកជំនន់ ហើយបោកបក់កំទេចដើមឈើឲ្យរលំទាំងឬស។

ព្រិលក្រាស់ៗ ក៏បានធ្លាក់រណ្តប់ប្រទេសបារាំង និងតំបន់ភ្នំអ៊ីតាលីផងដែរ ដោយគាប់គាំងដំណើរអ្នកបើកបររាប់រយនាក់ក្នុងឡានរបស់ពួកគេ និងអ្នកទេសចរ ក្នុងសណ្ឋាគារស្នាក់នៅ។

ក្នុងប្រទេសអ៊ីតាលី ទីដែលទីក្រុង Venice ត្រូវបានជន់លិចដោយទឹកជំនន់ជិតកម្រឹតប្រកាសអាសន្ន និងព្យុះដ៏សាហាវបានបក់នាំខ្យល់កម្រឹតខ្ពស់ដល់ ១៨០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងតំបន់ខ្លះៗ។ បើតាមការប្រកាសរបស់អជ្ញាធរការពារ ជនស៊ីវិល បានអ្នកស្លាប់៥នាក់បន្ថែមលើការអះអាងស្លាប់ ៥នាក់ដែរ កាលពីថ្ងៃចន្ទ។

ទន្ទឹមនោះផងដែរ ក៏មានប្រជាជនប្រហែល ២៣ពាន់នាក់ រស់នៅគ្មានថាមពលផ្គត់ផ្គង់។