Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉ាប៊ីសាអូឌីតទម្លាក់គ្រាប់បែកជាថ្មីនៅយ៉េមែន ក្រោយសហរដ្ឋអាមេរិកអំពាវនាវឱ្យបញ្ចប់សង្រ្គាម

  • បោះពុម្ព

(រីយ៉ាដ)៖ ក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានទ័ពអាកាសមួយកន្លែង  នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសាណាអា ប្រទេសយ៉េមែន ដែលកំពុងត្រូវបានប្រើប្រាស់ដោយ ក្រុមឧទ្ទាមហ៊ូទីគាំទ្រ ដោយអ៊ីរ៉ង់ ក្នុងការបាញ់គ្រាប់មីស៊ីល ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។

នេះបើតាមអ្នកនាំពាក្យក្រុមចំរុះ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ អ្នកនាំពាក្យក្រុមចំរុះអារ៉ាប់ លោក Turki al-Malki បានបញ្ជាប់ប្រាប់ទូរទស្សន៍ al-Ekhbaria TV នៅថ្ងៃសុក្រនេះទៀតថា  យន្ដហោះនៅឯអាកាសយានដ្ឋាន និងកិច្ចការមនុស្សធម៌ របស់អន្តរជាតិ មិនបានទទួលរងផលប៉ះពាល់ ពីការវាយប្រហារនេះទេ  ហើយថាព័ត៌មានបន្ថែមនឹងត្រូវបានលម្អិត នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស របស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ អំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសយ៉េមែន ទម្លាក់អាវុធចុះ ដើម្បីបើកផ្លូវឆ្ពោះទៅរក កិច្ចចរចា បញ្ចប់សង្រ្គាមស៊ីវិល ដឹកនាំដោយអង្គការសហប្រជាជាតិ នៅខែវិច្ឆិកានេះ។

សង្រ្គាមស៊ីវិល នៅក្នុងប្រទេសយ៉េមែន បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១៥ និងបានផ្ដាច់យកអាយុជីវិតមនុស្ស រាប់ពាន់នាក់ ខណៈប្រជាជនយ៉េមែន ជាងពាក់កណ្ដាលនៃប្រជាជនសរុប កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន៕

ដកស្រង់ពី៖ Fresh News