បណ្តាញសង្គម

មនុស្ស១៥នាក់ ​បានស្លាប់ ខណះឡានដឹកទំនិញមួយ បានបុកឡានចំនួន៣១គ្រឿង ដែលកំពុងតម្រង់ជួរគ្នា ក្នុងប្រទេសចិន

ឡានដឹកទំនិញមួយដែលបាត់បង់ការគ្រប់គ្រង បានបោលបំបុកឡានចំនួន៣១គ្រឿង ដែលកំពុងតម្រង់ជួរ នាតំបន់ភាគពាយ័ព្យប្រទេសចិន ដោយសម្លាប់មនុស្សអស់១៥នាក់ និងរងរបួសចំនួន៤៤នាក់ នេះបើតាមអជ្ញាធរក្នុងក្រុង Lanzhou បានឲ្យដឹងនៅថ្ងៃអាទិត្យ។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ខណះអ្នកបើកបររថយន្តធន់ធ្ងន់ បានបាត់បង់ការគ្រប់គ្រង លើផ្លូវចុះពីភ្នំ នៃផ្លូវរហ័ស expressway ហើយបានបុកប៉ះជាមួយឡានជាច្រើនដែលតម្រង់ជួរ នាបញ្ជរបង់ប្រាក់មួយកន្លែង នេះបើតាមអជ្ញាធរឃោសនាក្រុង Lanzhou ។

ជនរងគ្រោះ១០នាក់ ក្នុងចំណោម៤៤នាក់ ទទួលរងរបួសធ្ងន់ នេះបើតាមសំដីអជ្ញាធរ។ អ្នកបើកបររថយន្តធំនោះ កំពុងត្រូវបានប៉ូលីសស៊ើបអង្កេត និងឃ្លាំមើល នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារកាសែតផ្លូវការ Xinhua។ គ្រោះថ្នាក់ចរាចរណ៏លើផ្លូវជាតិ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិត គឺជារឿងធម្មតាក្នុងប្រទេសចិន ដែលច្បាប់ចរាចរ គឺជាញឹកញាប់ត្រូវបានបំពាន ឬមិនបានអនុវត្តន៍។