Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១៧ឆ្នាំក្រោយអាមេរិកឈ្លានពាន​៖ ​អាហ្វហ្គានីស្ថាន​នៅតែជាប្រទេស វឹកវរ ពុករលួយ និងគ្រប​ដណ្តប់ដោយការសម្លាប់​រង្គាល...

  • បោះពុម្ព

(អាហ្វហ្គានីស្ថាន)៖ ១៧ឆ្នាំបន្ទាប់ពីការឈ្លានពានរ បស់សហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាន នៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ  ពុករលួយ និងអំពើហង្សា ស្ទើរទូទាំងប្រទេស ដែលនេះបានធ្វើឱ្យប្រជាជន អាហ្វហ្គានីស្ថានមួយចំនួន ប្ដូរការគិតរបស់ពួកគេថា  អាមេរិកគឺជាអ្នកឈ្លានពាន និងធ្វើឱ្យអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងស្ថានភាពដូចសព្វថ្ងៃ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ យោងតាម Sputnik បច្ចុប្បន្នរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កំពុងគ្រប់គ្រងទឹកដី ៥៥.៥ភាគរយ។ ប៉ុន្តែអគ្គអធិការដ្ឋានពិសេស របស់យោធាអាមេរិក សម្រាប់ការកសាង អាហ្វហ្កានីស្ថានឡើងវិញ (SIGAR) បានអះអាងថា ភាគរយនេះគឺមានចំនួនតិចតួចណាស់ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៥។

ចំណែកឯប្រធាន SIGAR លោក ចន ស៊ុបកូ (John Sopko) ក៏ធ្លាប់លើកឡើង នាពេលថ្មីៗនេះដែរថា ក្នុងរយៈពេល ១៧ឆ្នាំមកនេះ  បើទោះជាមានកិច្ចខំប្រឹងប្រែង និងជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងក្រុមចំរុះអន្តរជាតិក៏ដោយ  ក៏អាហ្វហ្គានីស្ថាន នៅតែជាប្រទេសមួយក្រីក្រ កង្វះខាតការអប់រំ និងជាប្រទេសពុករលួយបំផុតមួយ នៅលើពិភពលោក។

លើសលពីនេះទៅទៀត លោក ម៉ូហាំម៉ដ អ៊ីស្មែល កាស៊ីមយ៉ា (Mohammed Ismail Qasimyar) ដែលជាសមាជិក នៃឧត្ដមក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថាន ក៏បានបង្ហាញការសង្ស័យ របស់លោកដែរថា សហរដ្ឋអាមេរិក និង ប៉ាគីស្ថាន មានចេតនាបង្កភាពវឹកវរ និងចលាចល នៅក្នុងប្រទេសរបស់លោក ដើម្បីបន្តការគ្រប់គ្រងរបស់ពួកគេ ព្រមទាំងស៉ើបការណ៍លើអ៉ីរ៉ង់ រុស្ស៉ី និងចិន។

គួរជម្រាបថា សហរដ្ឋអាមេរិក បានចូលឈ្លានអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលតាលីបង់  ហើយមកទល់នឹងពេលនេះ អង្គការណាតូរបស់អាមេរិក បានសម្រេចកាត់បន្ថយ ចំនួនកងទ័ពរបស់ខ្លួនពី ១៥០,០០០នាក់ មកនៅត្រឹម ១៥០០០នាក់។

ក៏ប៉ុន្តែ ស្របពេលវត្តមានយោធា ត្រូវបានកាត់បន្ថយ សហរដ្ឋអាមេរិក បែរជាបង្កើនការវាយប្រហារ តាមផ្លូវអាកាសទៅវិញ។ ជាក់ស្ដែងគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨នេះ កងកម្លាំងទ័ពអាកាសអាមេរិក ក្រោមបញ្ជាលោក ដូណាល់ ត្រាំ បានទម្លាក់គ្រាប់បែក ៤,៩៤៣គ្រាប់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ខណៈកាលពីឆ្នាំ២០១១ អាមេរិកបានទម្លាក់គ្រាប់បែក ៤,២៦៦គ្រាប់ គិតត្រឹមរយៈពេលដូចគ្នា ក្រោមយុទ្ធនាគារ ប្រយុទ្ធប្រឆាំងក្រុមតាលីបង់ និងក្រុម ISIS៕

ដកស្រង់ពី៖ Fresh News