Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានបីចំណុចធំៗ​ដែល​ពន្យល់ថា ជម្លោះយោធា​ដោយផ្ទាល់​រវាងអាមេរិក និងរុស្ស៊ីអាចផ្ទុះ​ឡើង​នៅថ្ងៃខាង​មុខដ៏ខ្លី...

  • បោះពុម្ព

(ម៉ូស្គូ)៖ ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងបង្កទៅជម្លោះយោធាដោយផ្ទាល់ ហើយមានសេណារីយ៉ូចំនួន ០៣ ដែលសង្រ្គាមរវាង មហាអំណាចទាំងពីរផ្ទុះឡើង។

នេះបើតាមលោក Dmitri Souslov ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។ ថ្លែងប្រាប់ Sputnik នៅក្នុងសប្ដាហ៍នេះ លោក ឌីមីទ្រី សួស្លូវ (Dmitri Souslov) ជាអ្នកជំនាញរុស្ស៊ីម្នាក់ ខាងទំនាក់ទំនងអន្តរជាតិ ក៏បានបញ្ជាក់ដែរថា  ការប្រឈមមុខដាក់គ្នារវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានរីករាលដាលកាន់តែធំ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Souslov បន្ថែមទៀតថា មានសេណារីយ៉ូចំនួន ០៣ ដែលជម្លោះយោធាដោយផ្ទាល់រវាង មហាអំណាចទាំងពីរ អាចនឹងផ្ទុះឡើង។ អ្នកជំនាញខាងលើ បានកត់សម្គាល់យ៉ាងដូច្នេះថា «មានសេណារីយ៉ូធំៗ ០៣ ដែលពន្យល់ថា សង្រ្គាមរវាង សហរដ្ឋអាមេរិក  និង សហព័ន្ធរុស្ស៊ី អាចនឹងផ្ទុះឡើង... ដោយទី ១ នោះគឺការគំរាមកំហែង នៃការវាយប្រហារ ព័ត៌មានវិទ្យា ហើយទី ២ គឺការរត់ ប្រណាំងសព្វាវុធ ក្នុងនោះរួមមានទាំង ការដាក់ពង្រាយមីស៊ីល រយៈចំងាយវែង និងមធ្យមនៅលើទឹកដីអឺរ៉ុប  ដែលអាចនឹងបង្ខំឱ្យ មហាយក្សយោធាទាំងពីរ ប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងអនាគតដ៏ខ្លី ចំណែកឯសេណារីយ៉ូទី ៣ គឺសង្រ្គាមនៅស៊ីរី  និងភាពតានតឹងនៅឯតំបន់សមុទ្រខ្មៅ»។

គួរបញ្ជាក់ថា បើតាមលោក Dmitri Souslov សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពី សន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ី គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ បើទីក្រុងវ៉ាស៊ីនតោន ពិតជាដកខ្លួន ចេញពីសន្ធិសញ្ញានេះមែននោះ  ការរត់ប្រណាំងសព្វាវុធ រវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជាពិសេសគឺការអភិវឌ្ឍ មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ  ដែលមានរយៈចំងាយមធ្យម រួមទាំងកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរ នឹងផ្ទុះឡើងដោយចៀសមិនរួច៕

ដកស្រង់ពី៖ Fresh News