បណ្តាញសង្គម

មេដឹកនាំរដ្ឋប្រហារថៃ ស្នើកម្ពុជា បញ្ជាក់ពី​វត្តមាន មេដឹកនាំប្រឆាំងរដ្ឋប្រហារម្នាក់ ថានៅកម្ពុជា

បាងកក៖ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា មេដឹកនាំរដ្ឋប្រហារថៃ បានស្នើសុំ ការបញ្ជាក់ពី មន្ត្រីស្ថានទូតកម្ពុជា អំពីវត្តមានមេដឹកនាំ ប្រឆាំងរដ្ឋប្រហារ លោកJakrapob Penkair ដែលសង្ស័យថា កំពុងស្នាក់នៅកម្ពុជា ដើម្បីប្រមូលកម្លាំង ប្រឆាំងរដ្ឋាភិបាលយោធាថៃ ។

អ្នកនាំពាក្យ ក្រសួងការបរទេសថៃ Sek Wannamethee និយាយថា លោក ឧត្តមសេនីយ ប្រាយុទ្ធចាន់អូចាបាន លើកឡើងដូចនេះ ខណៈលោក បានជួបប្រជុំ ជាមួយអ្នកការទូត និងមន្ត្រីក្រសួងការបរទេសថៃ។ ក្នុងអំឡុងកិច្ច ប្រជុំកាលពី ថ្ងៃព្រហស្បតិ លោក ឧត្តមសេនីយ បានចោទសួរ អំពីវត្តមាន លោក Jakrapob Penkair ដែលបានផ្ដល់ បទសម្ភាសន៍ជាមួយ  អ្នកកាសែតកម្ពុជា ហើយក្នុងបទសម្ភាសន៍ មេដឹកនាំចលនា ប្រឆាំងរដ្ឋាភិបាលយោធាថៃ បានប្រកាស ពីការបង្កើតកម្លាំង ប្រឆាំងក្រុមប្រឹក្សាយោធា។

ទាក់ទិននឹងវត្តមានរបស់ លោកJakrapob Penkair ត្រូវបានក្រសួង ការបរទេសកម្ពុជា បដិសេធហើយ អះអាងថា កម្ពុជាមិនអនុញ្ញាត ឲ្យមានកម្លាំងប្រឆាំង រដ្ឋាភិបាលយោធាថៃ ណាមួយបង្កើតនៅកម្ពុជា រួមនឹងវត្តមាន មេដឹកនាំចលនា ប្រឆាំងរដ្ឋប្រហារថៃ រូបនេះដែរ ៕

ដកស្រង់ចេញពីគេហទំព័រ (VOD)