Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី​សោកស្តាយ​ជាខ្លាំង​នៅ​ពេលអ៊ុយក្រែន មិនបន្ត​សន្ធិសញ្ញា​មិត្តភាពជាមួយខ្លួន!

  • បោះពុម្ព

(ម៉ូស្គូ)៖ វិមានគ្រឹមឡាំង បាននិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការមិនបន្តសុពលភាព លើសន្ធិសញ្ញាមិត្តភាព ជាមួយរុស្ស៊ី  គឺជារឿង គួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងនឹងផលប្រយោជន៍ របស់ប្រជាជនអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានលើកឡើងយ៉ាងដូច្នេះថា «យើងបានត្រឹមតែ សម្ដែងការសោកស្ដាយប៉ុណ្ណោះ ចំពោះការសម្រេចចិត្ត ដ៏ឆាប់រហ័ស របស់ថ្នាក់ដឹកនាំ អ៊ុយក្រែន ហើយជាការយល់ឃើញរបស់យើង ការសម្រេចចិត្តនេះ គឺការមិនគោរពដល់ប្រជាជន និងផលប្រយោជន៍របស់ខ្លួនឯង»។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានចុះហត្ថលេខា លើច្បាប់មួយ  ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបតិ្តការ និងភាពជាដៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានធ្វើឡើង កាលពីឆ្នាំ១៩៩៧។

ភាពតានតឹង រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ បានផ្ទុះឡើងជាថ្មី ក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូស ទូកអ៊ុយក្រែនជាច្រើនគ្រឿង  ពីសំណាក់រុស្ស៊ី នៅឯច្រកសមុទ្រ Kerch។ ប៉ុន្តែតាមការពិត ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ក្រោយរុស្ស៊ី ក្រសោបយកតំបន់ ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន៕

ដកស្រង់ពី៖ Fresh News