បណ្តាញសង្គម

យោធាសហរដ្ឋអាមេរិក បានបញ្ចប់ការស្រាវជ្រាវរកកងម៉ារីន៥នាក់ ដែលបានបាត់ខ្លួន ក្នុងប្រទេសជប៉ុន

កាលពីថ្ងៃអង្គារ៍ យោធាសហរដ្ឋអាមេរិក បានបញ្ចប់ការស្រាវជ្រាវរកកងម៉ារីនចំនួន៥នាក់ ដែលបានបាត់ខ្លួន ក្នុងសមុទ្រជប៉ុន ចាប់តាំងពីយន្តហោះកងម៉ារីនចំនួន២ បានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុអំឡុងពេលលំហាត់ចាក់បំពេញប្រេងលើអាកាស កាលពីថ្ងៃ៦ ធ្នូកន្លងមក នេះបើតាមការផ្សាយរបស់គេហទំព័រ Channel News Asia

ក្រុមនាវិកដែលបានបាត់ខ្លួន៥នាក់ នៃយន្តហោះចាក់បំពេញប្រេង KC-130 Hercules គឺត្រូវបានប្រកាសជាផ្លូវការហើយថា បាត់បង់ជីវិត។

អ្នកបើកបរកងម៉ារីន២នាក់ ដែលហោះក្នុងយន្តហោះប្រយុទ្ធ F/A-18 Hornet និងសមាជិកនាវិកចំនួន៥ នាក់ដែលជិះក្នុងយន្តហោះ KC-130 Hercules បានបាត់ខ្លួនក្នុងទឹកជម្រៅប្រមាណ ៣២០គ.ម ក្នុងឆ្នេរប្រទេសជប៉ុន បន្ទាប់ពីអ្វីដែលមន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា អាចជាការប៉ះទង្គិចពាក់កណ្តាលអាកាស។

អ្នកបើកយន្តហោះ Hornet ម្នាក់ក្នុងចំណោម២នាក់ ត្រូវបានក្រុមស្រាវជ្រាវរក និងជួយសង្រ្គោះ ប្រទះឃើញស្លាប់ ហើយអ្នកដទៃទៀត រងរបួស។