Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ បានកំណត់ថ្ងៃ២៤កុម្ភះ ជាថ្ងៃបោះឆ្នោតជាសកល ខណះរដ្ឋាភិបាល បានលើកបម្រាមយុទ្ធនាការឃោសនាបោះឆ្នោត

  • បោះពុម្ព

ប្រទេសថៃ នឹងរៀបចំការបោះឆ្នាតជាសកលមួយ ដែលបានពន្យាពេលជាយូរមកហើយ នៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៩ នេះបើតាមគណះកម្មាការរៀបចំការបោះឆ្នាត ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

បម្រាម ដែលដាក់កំហិតដោយយោធា លើសកម្មភាពនយោបាយដែលបានចូលជាធរមានចាប់តាំងពីឆ្នាំ២០១៤មក ត្រូវបានគេលើកលែងហើយ នេះបើតាមសេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាល ដែលចេញផ្សាយលើគេហទំព័រ Royal Gazette កាលពីថ្ងៃអង្គារ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត នេះបើតាមការផ្សាយរបស់គេហ- ទំព័រ Channel News Asia ។

រដ្ឋាភិបាលយោធា ដែលបានដាក់បម្រាមដ៏តឹងតែងនៅពេលខ្លួនកាន់អំណាចពីរដ្ឋប្រហារកាលពីឆ្នាំ ២០១៤នោះ ដោយលើកឡើងពីតម្រូវការសម្រាប់ច្បាប់ និងសណ្នាប់ធ្នាប់ បន្ទាប់ពីមានការតវ៉ារាប់សិបខែតាមដងផ្លូវ ប្រឆាំងនឹងរដ្ឋាភិបាលដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់អតីតនាយករដ្ឋមន្រ្តី គឺលោកស្រី Yingluck Shinawatra ។

រដ្ឋាភិបាលយោធា បានចាប់ផ្តើមបន្ធូរបន្ថយបម្រាមកាលពីខែកញ្ញា នៅពេលខ្លួនអនុញ្ញាតិ ឲ្យគណបក្សនយោបាយទាំងអស់ បន្តការរៀបចំ យុទ្ធនាការសម្រាប់ការបោះឆ្នោត នឹងទំនងជាចាប់ផ្តើមនាខែមករា។ “ប្រជាជន និងគណបក្សនយោបាយ នឹងអាចចូលរួមក្នុងសកម្មភាពនយោបាយ អំឡុងពេលនេះ មុនទៅដល់ការបោះឆ្នោត ឲ្យស្របតាមរដ្ឋធម្មនុញ្ញ” នេះបើតាមសំដីរដ្ឋាភិបាលយោធា ក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួន។

ការបោះឆ្នោត ដែលមានក្តីសង្ឃឹមជាច្រើន នឹងស្តារនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ដែលសេដ្ឋកិច្ចធំបំផុតទី២ របស់អាស៊ីអាគ្នេយ៏មួយនេះ អាចនឹងទំនងជាផ្តួលនូវចលនានយោបាយដ៏មានប្រជាប្រិយ ដែលគាំទ្រដោយអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra និងគាំទ្រដោយប្រជាជនជាច្រើនពីតំបន់ជនបទដាច់ស្រយាល ប្រឆាំងនឹងការបង្កើតរបបយោធា និងរាជានិយម។

ការបង្កើតរបបយោធា និងរាជានិយម ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានកាន់កាប់អំណាចពីរដ្ឋប្រហារជាបន្តបន្ទាប់គ្នា ក្នុងឆ្នាំ 2006 និងឆ្នាំ 2014 ហើយឥឡូវនេះ មានអ្នកតំណាង គណបក្សនយោបាយផ្ទាល់ខ្លួន។