បណ្តាញសង្គម

ប្រទេសចិន អះអាងពីករណីគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ក្នុងខេត្ត ស៊ីឈាន់ Sichuan និងហៃឡុងជាង Heilongjiang

ប្រទេសចិន បានអះអាងពីករណីថ្មី២នៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ខណះជំងឺនេះ បន្តរាលដាលពាសពេញប្រទេស ដែលចិញ្ចឹមផលិតកម្មជ្រូកដ៏ធំបំផុតរបស់ពិភពលោក នេះបើតាមក្រសួងកសិកម្ម និងកិច្ចការជនបទ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ក្នុងសេចក្តីថ្លែងការណ៏ក្នុងគេហទំព័ររបស់ខ្លួន។

ការផ្ទុះឡើងនូវករណីមួយ ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានសត្វជ្រូកចំនួន២១០ក្បាលក្នុងស្រុក Yanting នាភាគនារតីខេត្តស៊ីឈាន់ ដោយសម្លាប់ជ្រូកអស់២៦ក្បាល។ ករណីមួយទៀត ត្រូវបានអះអាងបញ្ជាក់ក្នុងស្រុកមួយនៃទីក្រុង ជីស៊ី Jixi នាភាគឥសាន្តខេត្តហៃឡុងជាង Heilongjiang ទីដែលជ្រូកចំនួន២៤ក្បាល បានស្លាប់ក្នុងកសិដ្ឋានមួយ ដែលមានជ្រូកចិញ្ចឹមចំនួន៨៤ក្បាល។

ប្រទេសចិន បានរាយការណ៏អំពីជាង៩០ករណីនៃជំងឺនេះ ចាប់តាំងពី ខ្លួនបានអះអាងជាលើកដំបូងនៃករណីគ្រុនផ្តាសាយជ្រូក ក្នុងប្រទេសកាលពីដើមខែសីហា។ ជំងឺនេះ មិនឆ្លងមកមនុស្សទេ ប៉ុន្តែជាញឹកញាប់ធ្វើឲ្យសត្វជ្រូកទាំងនោះស្លាប់។ ដោយមិនមានវ៉ាក់សាំង ឬថ្នាំបន្សាបណាមួយនោះទេ ហើយវិធីសាស្រ្តគ្រប់គ្រងតែមួយគត់ ដែលគេដឹង គឺត្រឹមតែសម្លាប់សត្វទាំងនោះចោល។

គ្រុនផ្តាសាយជ្រូក បានបង្កនូវការឡើងថ្លៃតម្លៃសាច់ជ្រូកក្នុងប្រទេសចិន និងបង្កើនការភ័យខ្លាច នៃផលប៉ះពាល់ដ៏សំខាន់លើប្រទេសអ្នកចិញ្ចឹមសត្វជ្រូកដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ ក្រសួងកសិកម្ម និងម្ហូបអាហាររបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា (FAO) បានព្រមានកាលពីខែសីហាថា ជំងឺនេះ អាចរាលដាលទៅកាន់បណ្តាប្រទេសផ្សេងៗនៅអាស៊ី។