បណ្តាញសង្គម

អ្នកតវ៉ា បានធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយ ក្នុងប្រទេសលីបង់

ក្រុមអ្នកតវ៉ា ដែលមានចំនួន១០នាក់ បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ នាទីក្រុង Riad El Solh ទីប្រជុំទីក្រុង Beirut ដោយទាមទារឲ្យមានការកាត់ទោសអជ្ញាធរនយោបាយ ដែលពុករលួយក្នុងប្រទេសលីបង់ នេះបើតាមការផ្សាយរបស់បណ្តាញផ្សព្វផ្សាយក្នុងស្រុក។

“នេះគ្រាន់តែជាការចាប់ផ្តើមនៃវិធានការណ៏ជាស៊េរី ដែលនឹងចាប់យក រហូតទាល់តែអជ្ញាធរនយោបាយ បន្តនូវកិច្ចទំនួលខុសត្រូវដ៏ពេញលេញរបស់ខ្លួន សម្រាប់ការចុះខ្សោយនៃវិស័យសេដ្ឋកិច្ច” នេះជាសំដីអគ្គលេខាធិការនៃគណបក្សកម្មុយនីសលីបង់ ដែលត្រូវបានដកស្រង់សំដីដោយកាសែតអនឡាញដ៏ឯករាជ្យមួយ។

“យើងអំពាវនាវឲ្យពលរដ្ឋទាំងអស់ បំភ្លេចនូវការជាប់ពាក់ព័ន្ធនយោបាយទាំងអស់របស់ពួកគេ នាំគ្នាមកលើដងផ្លូវ និងទាមទារនូវសិទ្ធិរបស់ពួកគេ ឲ្យរដ្ឋាភិបាលងាកចេញពីរឿងពុករលួយ” នេះសំដីរបស់ប្រធានក្រុមតវ៉ា ខណះដឹកនាំការតវ៉ា ជាមួយអគ្គសហជីពកម្មករ។

ក្រុមអ្នកតវ៉ា បានលើកបដាដែលសរសេរថា “ទេ សម្រាប់រដ្ឋាភិបាលដែលបរាជ័យ” ក្នុងវត្តមាននៃចំនួនដ៏ធំ នៃកងទ័ពលីបង់។ សេដ្ឋកិច្ចរបស់ប្រទេសលីបង់ គឺគ្រប់គ្រងដោយបំណុលដ៏ខ្ពស់បំផុតបើប្រៀបនឹងអនុបាទ GDP មួយរបស់ពិភពលោក ដែលជាលទ្ធផលនៃការកើតមាន និងការកើនឡើងនៃឪនភាពសារពើពន្ធ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។