Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន ប្រារព្វខួបលើកទី៤០ នៃកំណើនសេដ្ឋកិច្ច ខណះដុំពពកប្រមូលផ្តុំគ្នា

  • បោះពុម្ព

ប្រទេសចិន កាលពីថ្ងៃអង្គារ៍ បានប្រារព្វខួបលើកទី៤០ នៃគោលនយោបាយបំរែបម្រួលរបស់ខ្លួន គឺ “កែទម្រង់ និងបើកចំហ” ដែលបានប្រែក្លាយខ្លួនទៅជាប្រទេសដ៏មានប្រជាប្រិយបំផុត ហើយបោះជំហានទៅក្នុងអង្គការដែលមានអំណាចដ៏ធំផ្នែកសេដ្ឋកិច្ច ដែលឥលូវនេះប្រឈមមុខនឹងការរីកចំរើនយឺត និងការប្រជែងដ៏តឹងតែងជាមួយសហរដ្ឋអាមេរិក។

ជាគំនិតផ្ទាល់របស់មេដឹកនាំដ៏មហិមារចុងក្រោយ គឺលោក Deng Xiaoping គោលនយោបាយនេះ ត្រូវបានធ្វើសច្ចានុម័ត នាសន្និបាទគណបក្សកម្មុយនីស កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ ដោយបំបែកគោលនយោបាយដ៏ច្របូកច្របល់ របស់អ្នកមុន គឺលោកប្រធាន Mao Zedong ។

កំណែទម្រង់ បានត្រួសត្រាយស្ទីលសមូហភាវនីយកម្មម៉ៅ ដែលបានធ្វើឲ្យជាតិកាន់តែចុះក្រ និងដើរថយក្រោយ ដោយការចាប់ផ្តើមនូវសករាជថ្មី ដែលនាំទៅរកការរីកចម្រើនប្រចាំឆ្នាំជាពីរខ្ទង់តួលេខ និងបាននាំយកប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ ហើយបានប្រែក្លាយប្រទេសចិនទៅជាប្រទេស ដែលមានសេដ្ឋកិច្ចដ៏ធំជាងគេទី២របស់ពិភពលោក។

ប្រទេសចិន ឥលូវនេះសំបូរទៅដោយមហាសេដ្ឋីដែលមានទឹកប្រាក់ដុល្លារដ៏ច្រើនបំផុតរបស់ពិភពលោក ដល់ទៅ៦២០នាក់ នេះបើយោងតាមការផ្សាយរបស់ទស្សនាវដ្តី Hurun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។

ប៉ុន្តែបំរែបម្រួលសេដ្ឋកិច្ច មិនបាននាំយកការផ្លាស់ប្តូរមកឲ្យគណបក្សកម្មុយនីស ដែលគ្រប់គ្រងប្រព័ន្ធនយោបាយទេ ជាមួយនឹងអជ្ញាធរ វាយបំបែកយ៉ាងឃោរឃៅរមកលើការតវ៉ានៅទីលាន ធានអានមិន កាលពីឆ្នាំ១៩៨៩ និងសកម្មជន ដែលតវ៉ាពីភាពកាន់តែអាក្រក់នៃសិទ្ធិមនុស្សកាលពីប៉ុន្មានឆ្នាំកន្លងមក។

លោកប្រធានាធិបតី Xi Jinping ដែលបានក្លាយជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ប្រទេស ចាប់តាំងពីលោកប្រធានម៉ៅ ហើយបានធានាក្នុងឆ្នាំនេះ នូវផ្លូវដ៏មានសក្តានុពល សម្រាប់ការដឹកនាំពេញមួយជីវិត នឹងផ្តល់នូវសុន្ទរកថាដើម្បីប្រារព្វពិធីរំលឹកខួបនា វិមានប្រជាជនដ៏សម្បើម ក្នុងទីលានធានអានមិន រដ្ឋធានីប៉េកាំង។

ពិធីរំលឹកនេះ កើតមាននៅពេលប្រទេសចិន ត្រូវបានជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្មរាំរ៉ៃ ជាមួយនឹងសហរដ្ឋអាមេរិក ដែលភាគីទាំងពីរ បានផ្លាស់ប្តូរពន្ធលើទំនិញ ក្នុងទឹកប្រាក់រាប់រយពាន់លានដុល្លារនៃទំនិញនាំចូល។

ប្រទេសចិន ក៏បាននឹងកំពុងប្រឈមមុខផងដែរនូវភ្នំបំណុល និងសេដ្ឋកិច្ចយឺតយ៉ាវ ដែលកើនឡើងត្រឹមតែ ៦.៩ភាគរយ កាលពីឆ្នាំមុន ហើយនឹងត្រូវរំពឹងដោយរដ្ឋាភិបាលថា ធ្លាក់ចុះទៅប្រហែល ៦.៥ភាគរយ ក្នុងឆ្នាំនេះ។