បណ្តាញសង្គម

ប្រទេសបឹងក្លាដេស ធ្វើពិធីអបអរទិវាជ័យជំនះលើកទី៤៨របស់ខ្លួន

ជាមួយនឹងភាពឪឡារឹកសមគួរ និងវិភាគទានដ៏សម្បូរបែប ផ្តល់ទៅឲ្យទុក្ករបុគ្គលនៃសង្រ្គាមរំដោះឆ្នាំ ១៩៧១ ប្រទេសបឹងក្លាដេស កាលពីថ្ងៃអាទិត្យ បានប្រារព្វនូវទិវាជ័យជំនះលើកទី៤៨របស់ខ្លួន។

កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ ១៩៧១ ប្រទេសប៉ាគីស្ថានខាងកើត ដែលឋិតក្រោមភាពជាអ្នកដឹកនាំនៃលោកឪពុកស្ថាបនិក Sheikh Mujibur Rahman បានទទួលជ័យជំនះផុតពីភាពអាណាព្យាបាលរបស់ខ្លួន និងកើតចេញជារដ្ឋឯករាជ្យ គឺប្រទេសបឹងក្លាដេស សព្វថ្ងៃ។

តែងតែដូចកម្មវិធីនៃទិវានេះ បានចាប់ផ្តើមឡើងជាមួយនឹងការបាញ់កាំភ្លើង៣១ ស្វាគមន៍ និងបន្តដោយការចូលរួមដ៏បរិបូរណ៏ពីលោកប្រធានាធិបតី Abdul Hamid និងនាយករដ្ឋមន្រ្តី Sheikh Hasina នាមតចេតីយ៍ជាតិ នាទីក្រុង Savar ដែលឋិតនៅតំបន់ជាយរដ្ឋធានី Dhaka នៅពេលព្រឹកព្រលឹម។

ទង់ជាតិ ត្រូវបានបង្ហូតដល់កំពូលនៅគ្រប់អគាររដ្ឋាភិបាល និងឯកជនទាំងអស់ ខណះអគាររដ្ឋាភិបាល និងពាក់កណ្តាលរដ្ឋាភិបាល និងទីកន្លែងសាធារណះផ្សេងទៀត ត្រូវបានបំពាក់ដោយភ្លើងអគ្គសនីព្រោងព្រាត ហើយផ្លូវថ្នល់ និងកោះនានា ត្រូវបានតែងលំអដោយទង់ជាតិ និងផ្កាភ្ញី ក្នុងរដ្ឋធានី Dhaka និងគ្រប់ទីកន្លែង ក្នុងប្រទេស។

ជ្រួលជ្រាបនឹងទឹកចិត្តឯករាជ្យ រដ្ឋាភិបាល អង្គការនយោបាយ សង្គម និងវប្បធម៌ បានគ្រោងបង្ហាញនូវកម្មវិធីយ៉ាងល្អិតល្អន់ ដែលរួមមាន ការពិភាក្សា ការប្រមូលផ្តុំ ការដើរក្បួន សម្តែងកុន និង ល្ខោនប្រជាប្រិយ ការតាំងបង្ហាញរូបថត ការប្រគួតប្រជែងផាត់រូប និងព្រឹត្តការណ៏វប្បធម៌ ដើម្បីប្រារព្វទិវាជ័យជំនះនៃសង្គ្រាមដែលមានរយះពេល៩ខែ។

តែយ៉ាងណាក៏ដោយ មិនមានការដើរព្យុះហយាត្រានាទីលានដើរក្បួនជាតិ ក្នុងរដ្ឋធានី Dhaka នាឆ្នាំនេះទេ ដោយសារតែការបោះឆ្នោតជាតិ ត្រូវបានត្រៀម សម្រាប់ថ្ងៃទី៣០ ធ្នូខាងមុខ។ ហើយថ្ងៃនោះ ជាថ្ងៃឈប់សម្រាកជាសាធារណះក្នុងប្រទេសបឹងក្លាដេស។

អ្នកបួងសួងជាពិសេស ត្រូវបានគេរៀបចំក្នុងវិហារ វត្ត វិហារអ៊ីស្លាម និងទីកន្លែងផ្សេងទៀតសម្រាប់សក្ការះ ដែលបួងសួងដល់ព្រលឹងដែលបានចាកចេញ និងដើម្បីសន្តិភាព ដំណើរវិវត្តន៍ និងភាពរុងរឿងរបស់ប្រទេស។ កាសែត បានបោះផ្សាយនូវកម្មវិធីបន្ថែមពិសេសៗ ដើម្បីសំគាល់ទិវានេះ ខណះស្ថានីយទូរទស្សន៍ និងវិទ្យុះ បានចាក់ផ្សាយតែកម្មវិធីដែលពិសេសៗ។